ប្រ៊ុយណេ៖ ក្រុមជម្រើសជាតិអាយុក្រោម ២១ឆ្នាំរបស់កម្ពុជា បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សេ្ដចស៊ូលតង់នៃប្រទេសប្រ៊ុយណេ ក្រោយយកឈ្នះយុវជនសិង្ហបុរី ក្នុងលទ្ធផល ១-០ កាលពីយប់មិញនេះ។

យ៉ាងណាមិញ ក្នុងជ័យជម្នះដ៏សំខាន់ដែលបានកក់កៅអីកម្ពុជា ក្នុងវគ្គ១/២ ផ្ដាច់ព្រ័ត្រនេះ ក្រុមគោរព្រៃ ក៏បានបាត់បង់សមាជិកមួយរូបផងដែរ គឺកីឡាករ ម៉ាត់ នូរុណ ដែលបានប៉ះទង្គិចអំឡុងការប្រកួតជាមួយកីឡាកររបស់សិង្ហបុរី។ របួសមួយនេះតម្រូវឲ្យរូបគេធើ្វការដេរក្រោមចង្កាដល់ទៅ ២០ថ្នេរឯណោះ។

សូមបញ្ជាក់ថា កាលពីប្រកួតលើកទី១ យុវជនកម្ពុជា បានបរាជ័យទៅលើយុវជនឡាវ ក្នុងលទ្ធផល ២-១ ប៉ុន្ដែអាចស្ដារស្ថានការណ៍បានវិញ ក្រោយយកឈ្នះក្រុមខ្លាំងសិង្ហបុរី ១-០ កាលពីយប់មិញ ធើ្វឲ្យក្រុមដែលដឹកនាំដោយលោក ប្រាក់ សុវណ្ណារ៉ា ឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សេ្ដចស៊ូលតង់៕  

ម៉ាត់ នូរុណ របួស
ម៉ាត់ នូរុណ របួស
ម៉ាត់ នូរុណ របួស
ម៉ាត់ នូរុណ របួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]