(ភ្នំពេញ)៖ តារាសម្ដែងស្រី ពៅ លីដា ដែលកំពុងក្ដោបក្ដាប់ការងារសិល្បៈពេញៗដៃ និងហាក់មមាញឹកខ្លាំង ជាមួយការថតខ្សែភាពយន្តនោះ ថ្មីៗនេះ ត្រូវបានម្ចាស់សាមីខ្លួន ទម្លាយឲ្យដឹងថា នាងកំពុងជាប់សម្ដែង នៅក្នុងខ្សែភាពយន្ត ចំនួន ៤រឿង ផ្ទួនគ្នា ក្នុងពេលតែមួយ និងបានតំណែងជាតួឯកទៀត ដោយខ្សែភាពយន្តទី ១ មានចំណងជើងថា «សំពាយបុណ្យ» ខ្សែភាពយន្តទី២ «ដួងច័ន្ទដួងចិត្ត» ខ្សែភាពយន្តទី៣ «ធនញ្ជ័យ» និងខ្សែភាពយន្តមួយទៀត សុំលាក់ចំណងជើងសិន ដោយខ្សែភាពយន្តទាំង៤រឿងនេះ ជាប្រភេទខ្សែភាពយន្តភាគ និងជាប្រភេទរឿងដុំ។

ជាការពិតណាស់ តារាសម្ដែងកែវភ្នែកមុតថ្លា សម្រស់ស្រស់សោភា គយគន់មិនចេះជិនណាយ ថែមទាំងមានសមត្ថភាពអាចសម្ដែងបាន រហូតក្ដោបក្ដាប់តំណែងរហូតដល់ទៅ៤រឿង ក្នុងពេលតែមួយ កញ្ញា ពៅ លីដា គេសម្គាល់ឃើញថា នាងតែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន បន្ទាប់ពីលេចមុខ នៅតាមកញ្ចក់ទូរទស្សន៍ ជាហូរហែមក។

យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យទាំងនេះ ពៅ លីដា មានរឿងពិសេសមួយ ដែលនាងបានបង្ហើបប្រាប់គេហទំព័រ Khmer Talking ឲ្យដឹងកាលពីពេលថ្មីៗនេះថា «ចាសអូន.! តាមពិតទៅបង ក៏មិនសូវដឹងមូលហេតុច្បាស់ ដែលផលិតករសម្រេចជ្រើសរើសយកបង ធ្វើជាតួអង្គឯក ប៉ុន្មានដែរ។ គ្រាន់តែដឹងថា ពេលកំពុងបំពេញកិច្ចការងារ បងគោរព និងឲ្យតម្លៃ លើពេលវេលា គោរពអ្នកដឹកនាំ និងក្រុមការងារ ដែលចំណុចទាំងនេះ ជាតម្រូវការរបស់ផលិតករ នាពេលបច្ចុប្បន្ន»។

ដោយសារថតរឿង៤ ដំណាលគ្នា តារាស្រី ដែលទទួលសម្ដែងតែតួអង្គឯក ពៅ លីដា ត្រូវលៃលកពេលវេលាមួយច្បាស់លាស់ ដោយនាងបានបញ្ជាក់ថា «ដើម្បីសម្ដែងឲ្យបានគ្រប់ជ្រុងជ្រោយ នៃខ្សែភាពយន្ត ដែលមានឈុតខ្ញុំសម្ដែង ខ្ញុំបានលៃលកកាលវិភាគ ដូចជា រឿងមួយ៣ថ្ងៃ មួយរឿងទៀត២ ថ្ងៃ និងមួយរឿងទៀត ១ថ្ងៃ ជាដើម»៕

ពៅ លីដា
ពៅ លីដា
ពៅ លីដា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ លីដា