ភ្នំពេញ ៖ ក្រោយល្បីរឿងប្ដូរស៊េរីឡានទំនើបមិនបានប៉ុន្មានថ្ងៃផង តារាស្រី កញ្ញា ណូម័រ បានបង្ហោះរូបភាព ដោយដៃម្ខាងព្យួរសេរ៉ូម ដៃម្ខាងទៀតបើកឡានទៅធ្វើការ ដែលធ្វើឲ្យអ្នកគាំទ្ររូបនាង មានក្ដីបារម្ភជាខ្លាំង។

ជាក់ស្ដែង តាមរយៈរូបថតដែលនាងបិទបាំងមុខដែលស្លេកស្លាំង និងភ្ជាប់ជាមួយ សារត្អូញផងនោះ តារាស្រីរាងតូចរូបនេះបានលើកឡើងថា ៖ « បើកឡានបណ្ដើរ ព្យួរសេរ៉ូមបណ្ដើរ កុំជោរជាមូយ ណូម័រ អស់សេរ៉ូមរៀបចំខ្លួនធ្វើការទៀត ឈឺហើយមិនអាចសម្រាកនៅពេទ្យ ជាអារម្មណ៍ដែលជួបញឹក ហើយក៏សុំាទៅហើយដែរ »។ 

ជាមួយគ្នានេះដែរ នាង បានបញ្ជាក់ប្រាប់ថា មូលហេតុដែលត្រូវធ្វើការទាំងឈឺបែបនេះ ព្រោះនាងបានទទួលកម្មវិធីរបស់គេដល់ទៅ២កន្លែង ដែលជាហេតុនាងត្រូវតែបង្ខំចិត្តធ្វើការទាំងឈឺ ដោយមិនអាចខានបាន។

យ៉ាងណាមិញ អ្នកគាំទ្រមួយចំនួន បានបង្ហាញក្ដីបារម្ភជាខ្លាំង ដោយឃើញទឹកមុខរបស់ កញ្ញា ណូម័រ ស្លេកស្លាំងខ្លាំងពេក រហូតដល់ថ្នាក់មហាជនពោលថា ៖ ‹‹ គួរតែសម្រាកខ្លះទៅ ››៕

ណូម័រ
ណូម័រ
ណូម័រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]