អាមេរិក៖ អ្នកស្រាវជ្រាវខាងមហាសមុទ្របានងាកទៅមើល ការប្រើប្រាស់កូនទូកដែលបើកបរដោយស្វ័យប្រវត្តិវិញដើម្បី ជួយគេក្នុងការព្យាករណ៍ពីអាកាសធាតុ និងយល់ដឹងពីការបំរែបំរួលនៃអាកាសធាតុជុំវិញពិភពលោកបាន។

ទូកដែលធ្វើដំណើរស្វ័យប្រវត្តិមួយនេះមានប្រវែង ៧ម៉ែត្រហើយត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនទើបបង្កើតថ្មីមួយ ហើយវាមានឈ្មោះថា Saildrone។ Saildrone នីមួយៗត្រូវបានបំពាក់ដោយឧបករណ៍ស្ទាបស្ទង់ជាច្រើន ដែលអាចឲ្យវាប្រមូលទិន្នន័យច្រើនយ៉ាងដូចជា សីតុណ្ហភាព ខ្យល់ សំណើម ពន្លឺព្រះអាទិត្យ និងទិសដៅនៃខ្យល់ជាដើម។

រូបតំណាង

បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្តកំពុងរង់ចាំ Saildrone ពីរដែលកំពុងត្រឡប់មកកាន់រដ្ឋ Carlifornia វិញ ក្រោយបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិករួច។ ការធ្វើនេះគឺដើម្បីប្រៀបធៀបថាតើ ទិន្នន័យដែលទទួលបានតាមរយៈទូកនេះ អាចមានភាពច្បាស់លាស់ដូចវិធីចាស់ៗដែរឬយ៉ាងណា។

រូបតំណាង

ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាលើកទីមួយទេដែលគេប្រើទូកស្វ័យប្រវត្តិនេះ ដោយកាលពីមុនគេក៏ធ្លាប់បានប្រើវាដើម្បីតាមដានសត្វសមុទ្រនៅតំបន់អាកទិកផងដែរ៕

ទស្សនាវីដេអូនៃទូកស្វ័យប្រវត្តិនេះខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]