ចិន៖ កាលពីថ្ងៃទី ១៩ មេសា កន្លងទៅនេះ Yap បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលគេកំពុងបើកម៉ូតូនៅតាមដងផ្លូវ។ នៅក្នុងហេតុការណ៍នេះ គេបានបោកក្បាលយ៉ាងខ្លាំងរហូតមានឈាមកកនៅក្នុងខួរក្បាល និងត្រូវធ្វើការវះកាត់យកឈាមកកនោះចេញថែមទៀតផង។

មិត្តភក្តិមួយក្រុមសុខចិត្តកោរសក់ទាំងអស់ ដើម្បីYap

ដោយសារតែការវះកាត់នេះ គេត្រូវតែធ្វើការកោរសក់របស់ Yap ជាចាំបាច់ ហើយបន្ទាប់ពីបានធ្វើការវះកាត់រួច Yap ក៏បានដឹងខ្លួនឡើងវិញ និងរួចផុតពីគ្រោះថ្នាក់ផងដែរ។

មិត្តរូមថ្នាក់ ដែលស្គាល់Yapច្បាស់ថា ជាមនុស្សចូលចិត្តធ្វើឲ្យមិត្តភក្តិរីករាយ និងជាមនុស្សដែលស្រឡាញ់សក់ខ្លាំងនោះ នឹងមានអារម្មណ៍អៀនខ្មាស នៅពេលដែលសិស្សៗដទៃទៀត លេងសើចជាមួយក្បាលត្រងោលរបស់គេ។

មិត្តភក្តិមួយក្រុមសុខចិត្តកោរសក់ទាំងអស់ ដើម្បីYap

ដូច្នេះ ដើម្បីលើកទឹកចិត្តដល់មិត្តល្អរបស់ពួកគេ Zhuo និងមិត្តរួមថ្នាក់របស់ Yap ចំនួន១០នាក់ បានសម្រេចចិត្តកោរសក់ទាំងអស់គ្នាតែម្តង។ ដូច្នេះ នៅពេលដែលមាននរណាម្នាក់ចង់សើចចំអកឲ្យ Yap មានន័យថា ម្នាក់នោះ ក៏គួរតែសើចចំអកឲ្យពួកគេដែរ ព្រោះពួកគេក៏មានក្បាលត្រងោលដូចជា Yap ដែរ។

មិត្តភក្តិមួយក្រុមសុខចិត្តកោរសក់ទាំងអស់ ដើម្បីYap

បន្ទាប់ពីបានដឹងរឿងនេះ Yap រំភើបចិត្តជាខ្លាំង ដែលមិត្តភក្តិរបស់គេ សុខចិត្តកោរសក់ឲ្យត្រដោល ដើម្បីគេបែបនេះ។ 

សូម្បីតែនាយកសាលាក៏ចាប់អារម្មណ៍ទៅលើរឿងរបស់ក្មេងៗទាំងនេះដែរ។ មិនតែប៉ុណ្ណោះ លោកនាយកបាននិយាយថា លោកមានមោទនភាពណាស់ ដែលសិស្សចេះអាណិតអាសូរគ្នាទៅវិញទៅមក និងថែរក្សាស្មារតីជាក្រុម ជាពិសេសគឺនៅពេលដែលមិត្តកំពុងមានទុក្ខ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]