ស៊ុយអែត៖  ប្រទេសស៊ុយអែតនឹងគ្រោងបើកផ្លូវអគ្គិសនីដំបូងគេបង្អស់ដែលអនុញ្ញាតឱ្យឡានដឹកទំនិញបើកបរដោយខ្លួនឯង  ហើយអាចសាកថ្មបណ្តើរបើកបណ្តើរ ឲ្យបាននៅត្រឹមឆ្នាំ ២០៣០។

ផ្លូវអគ្គិសនីនោះគឺផ្លូវរត់រវាងអាកាសយានដ្ឋានស្តុកហូម (Stockholm) និងទីតាំងស្តុកទំនិញ ដែលនឹងដាក់ឲ្យធ្វើចរាចរណ៍ដែលមានប្រវែង ២គីឡូម៉ែត្រ ហើយនឹងគ្រោងបង្កើតផ្លូវល្បឿនលឿន ឬហាយវ៉េ ប្រវែង ២០ ០០០ គីឡូម៉ែត្រនៅក្នុងប្រទេសរបស់ខ្លួនទៀតផង។

ឡានដឹកទំនិញដែលអាចសាកថ្មពេលធ្វើដំណើរ

ផ្លូវអគ្គិសនីនេះត្រូវបានដំឡើងតាមបណ្តោយផ្លូវមួយ រវាងស្ថានីយទំនិញ Arlanda Cargo Terminal និងតំបន់ Rosersberg នៅខាងក្រៅ Stockholm ។

ថាមពលអគ្គិសនី ត្រូវបានផ្ទេរពីផ្លូវ ដែលមានដែកពីរដាក់បណ្តោយតាមផ្លូវទៅ ភ្ជាប់ទៅនឹងបាតរបស់រថយន្តស្រដៀងទៅនឹងរថភ្លើងអគ្គិសនី ឬរថភ្លើងយ៉ាងអីចឹងដែរ។ 

ដូចនេះ រថយន្តដឹកទំនិញទាំងនោះ អាចធ្វើការសាកថ្មរថយន្តរបស់ខ្លួននៅពេលវាធ្វើដំណើរ ដោយនឹងមិនចាំបាច់ព្រួយបារម្ភធ្វើដំណើរឆ្ងាយទៅកាន់កន្លែងសាកថ្មទៀតទេ។

ឡានដឹកទំនិញដែលអាចសាកថ្មពេលធ្វើដំណើរ
ឡានដឹកទំនិញដែលអាចសាកថ្មពេលធ្វើដំណើរ

ពួកគេក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្នវាត្រូវបានរចនាឡើងសម្រាប់រថយន្តដឹកទំនិញ ប៉ុន្តែនៅពេលអនាគតវាក៏អាចសាកជាមួយរថយន្ត និងឡានក្រុងផងដែរ។

លោក Hans Säll ប្រធានក្រុមហ៊ុន eRoadArlanda និងនាយកអភិវឌ្ឍន៍ពាណិជ្ជកម្មនៅ NCC បានមានប្រសាសន៍ថា៖ "បញ្ហាសំខាន់បំផុតនៃការធ្វើផ្លូវអគ្គិសនីនេះ គឺយើងត្រូវធ្វើយ៉ាងណាឲ្យក្លាយជាការពិត ដើម្បីឲ្យការដឹកជញ្ជូនទំនិញប្រើប្រាស់តែអគ្គិសនីបានហើយ និងមិនឲ្យរថយន្តប្រើប្រេងឥន្ធនៈដឹកទំនិញទៀតទេ"៕

សូមទស្សនាវីដេអូនៅខាងក្រោម៖

ឡានដឹកទំនិញដែលអាចសាកថ្មពេលធ្វើដំណើរ
សកម្មភាពធ្វើផ្លូវអគ្គីសនីដែលអាចឲ្យរថយន្តសាកថ្មបាន
សកម្មភាពធ្វើផ្លូវអគ្គីសនីដែលអាចឲ្យរថយន្តសាកថ្មបាន
សកម្មភាពធ្វើផ្លូវអគ្គីសនីដែលអាចឲ្យរថយន្តសាកថ្មបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]