អាមេរិក៖ មនុស្សគ្រប់គ្នាតែងតែដឹងមកថា រុក្ខជាតិត្រូវការដីនិងទឹកដើម្បីរស់នៅបាន។ ក៏ប៉ុន្តែ បច្ចុប្បន្នមានក្រុមហ៊ុនមួយបានរកឃើញបចេ្ចកវិទ្យាថ្មីមួយដែលអាចឲ្យរុក្ខជាតិទាំងនោះ អាចរីកលូតលាស់បានដោយមិនចាំបាច់ពឹងផ្អែកដី និងទឹកនោះទេ។

បចេ្ចកវិទ្យាដាំបន្លែថ្មីនេះគឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Aerofarms ដោយគេបានបង្ហាញបចេ្ចកវិទ្យារបស់គេនេះ តាមរយៈការបង្ហោះវីដេអូមួយទៅកាន់បណ្ដាញសង្គមហ្វេសបុក។

រូបតំណាង

មានមនុស្សមួយចំនួនមិនបានជឿទៅលើវីដេអូដែលគេបានបង្ហោះនោះទេ ដោយពួកគេបានគិតថា ក្រុមហ៊ុន​ Aerofarms បង្កប់ដីនៅក្នុងផ្ទាំងដែលគេប្រើសម្រាប់ដាំបន្លែ ហើយខ្លះទៀតគិតថាផ្ទាំងនោះមានជាតិគីមីទៀតផង។

បន្លែនិងគ្រាប់ពូជទាំងនោះត្រូវបានគេដាំដោយប្រើបច្ចេកវិទ្យាមួយ ដែលអាចផ្ដល់សារធាតុរ៉ែ និងជីវជាតិគ្រប់គ្រាន់សម្រាប់បន្លែទាំងនោះ។ គេបានរៀបបន្លែទាំងនោះយ៉ាងប្រណីត ដែលអនុញ្ញាតឲ្យឬសរបស់បន្លែទាំងនោះ អាចផ្ដល់អុកស៊ីសែនឲ្យគ្នាទៅវិញទៅមកបាន។

រូបតំណាង

គេគិតថាមនុស្សទាំងឡាយគួរតែងាកមកមើលការដាំបន្លែតាមរបៀបនេះវិញ ដែលវានឹងអាចជួយសន្សំសំចៃដី និងធនធានបានយ៉ាងខ្លាំង ដោយសារការដាំបន្លែនៅតាមទីជនបទត្រូវការចំណាយច្រើនណាស់ដើម្បីដឹកជញ្ជូនផលិតផលទាំងនោះទៅកាន់ទីក្រុង៕

ទស្សនាវីដេអូពីការដាំបន្លែពិសេសនេះខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]