(ភ្នំពេញ)៖ ខណៈទស្សនិកជនជាច្រើន ពេញនិយមនឹងទឹកដមសំនៀងរបស់លោកគ្រូ ហួ ឡាវី និងបទភាគច្រើន សុទ្ធសឹងតែ មហាជនទូទៅស្តាប់ហើយ មិនចេះធុញទ្រាន់ ពោលមិនល្បីតែមួយឆាវនោះទេ គឺរាល់ចម្រៀងរបស់លោកតា ស្ថិតក្នុងបេះដូងទស្សនិកជនរហូត ដោយសារតែទឹកដមសំឡេងស្អក ដ៏ពីរោះរណ្តំរបស់លោក ខណៈថ្មីៗនេះ បន្ទាប់ពីខិតខំសម្រិតសម្រាំងនិពន្ធទំនុកច្រៀង និងកែសម្រួលបទភ្លេងជាច្រើនខែរួចមក បទចម្រៀងថ្មីរបស់លោក ត្រូវបានបញ្ចេញ ក្នុងផលិតកម្ម CMR ដែលមានចំណងជើងថា «មនុស្សចាស់ក៏មានបេះដូង»។

ជាការកត់សម្គាល់ បទថ្មីដែលជាសំនៀងរបស់ លោក ហួ ឡាវី មានចំណងជើងថា «មនុស្សចាស់ក៏មានបេះដូង» នេះ គ្រាន់តែចេញជា Audio ភ្លាម គឺទទួលបានកាគាំទ្រពីទស្សនិកជនភ្លែតតែម្តង ដោយបទនេះ ជាប្រភេទចម្រៀងមនោសញ្ចេតនា រៀបរាប់ពីរឿងរ៉ាវស្នេហា រវាងបុរសវ័យចំណាស់ ជាមួយនារីវ័យក្មេង ពោលគឺហាក់បីដូចជាត្រូវនឹងសាច់រឿង នាពេលបច្ចុប្បន្ននេះតែម្តង។

គួរជម្រាបថា ចម្រៀងថ្មីមួយនេះស្ថិតក្នុងផលិតកម្ម CMR ដែលជាស្នាដៃនិពន្ធ មេឡូឌី និង ទំនុកច្រៀងដោយ Ri Thira & Houy Loso និងចម្រៀងដោយ តារាចម្រៀងជើងចាស់ លោក ហួ ឡាវី។

តោះ! ដើម្បីកុំឱ្យខាតពេលយូរ មករីករាយសណ្តាប់បទនេះ ជាមួយនឹង Khmer Talking ទាំងអស់គ្នា៖

ហួ ឡាវី

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហួ ឡាវី