បារាំង៖ អ្នកប្រដាល់ជើងខ្លាំង រឿង សោភ័ណ្ឌ ដណ្តើមបានខ្សែក្រវាត់មួយទៀតហើយ ក្រោយពីផ្តួលអ្នកប្រដាល់សញ្ជាតិបារាំង នៅសង្វៀនប្រទេសបារាំង។

កីឡាកររឿង សោភ័ណ្ឌ បានឈ្នះខ្សែក្រវាត់ Fighter Night កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ក្រោយពីទទួលជោគជ័យទៅលើកីឡាករ Djaadane Abderrezzag។ 

ការប្រកួតរវាងរឿង សោភ័ណ្ឌ និង កីឡាករបារាំង
ការប្រកួតរវាងរឿង សោភ័ណ្ឌ និង កីឡាករបារាំង
ការប្រកួតរវាងរឿង សោភ័ណ្ឌ និង កីឡាករបារាំង

នេះគឺជាជ័យជម្នះទីពីរហើយរបស់កីឡាកររឿង សោភ័ណ្ឌ ក្នុងខែមេសានេះ ដោយកាលពីថ្ងៃទី១៥កន្លងទៅ កីឡាករទម្ង់ជើងធ្ងន់រូបនេះបានយកឈ្នះទៅលើកីឡាករ Maroc ពីប្រទេសបារាំង ដោយពិន្ទុ។ គួរឲ្យដឹងផងដែរថា ការឈ្នះកាលពីម្សិលមិញនេះ ធ្វើឲ្យកីឡាកររឿង សោភ័ណ្ឌ គ្រងខ្សែក្រវាត់ចំនួន៨ហើយ៕

ប្រកួតរវាងរឿង សោភ័ណ្ឌ និង កីឡាករ Maroc

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]