ម៉ាឡេស៊ី៖ ក្រុម PKNP FC របស់ម៉ាឡេស៊ី បានសម្រេចបញ្ចប់កុងត្រាជាមួយខែ្សប្រយុទ្ធ កែវ សុខផេង មុនពេលកំណត់ ក្រោយពីរូបគេបង្ហាញទម្រង់លេងមិនល្អដល់ក្រុម។ 

សុខផេង

ក្រោយសន្យាថានឹងអាចជួយក្រុមបានច្រើន សុខផេង បានបរាជ័យក្នុងការសម្រេចគោលបំណងរបស់ខ្លួន ក្រោយមិនអាចបង្ហាញនូវសមត្ថភាពដែលខ្លួនមានឲ្យទាក់ចិត្ដគ្រូបង្វឹក និងអ្នកគាំទ្រ ធើ្វឲ្យក្រុមរបស់ប្រទេសម៉ាឡេស៊ី​មួយនេះ បញ្ចប់កុងត្រាមុនពេលកំណត់។

គ្រូបង្វឹករបស់ក្រុម PKNP លោក Abu Bakar Fadzim បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានក្នុងការប្រកួតស្មើទល់នឹងក្រុម PKNS FC ១-១ ក្នុងពានរង្វាន់ Super League កាលពីថៃ្ងសុក្រ សប្ដាហ៍មុនថា លោកនឹងថ្នាក់ដឹកនាំក្រុមបានសម្រេចថា សុខផេង នឹងចាកចេញពីក្លិបមុនពេលកំណត់។  

សុខផេង

«សុខផេង ប្រឹងខ្លាំងដើម្បីសម្របជាមួយនឹងក្លឹប។ នេះជាលើកដំបូងដែលរូបគេចេញពីប្រទេសកម្ពុជាមកលេងក្រៅស្រុក ហើយរូបគេពិបាកដោះស្រាយ នូវអ្វីដែលក្លឹបទាមទារ។ គេមិនទាន់មានកាយសម្បទាល្អ មិនសូវចេះការពារ ល្អបានតែការគ្រប់គ្រងបាល់នៅនឹងជើង។ មួយវិញទៀត គេប្រហែលជានឹកផ្ទះ»សម្ដីគ្រូបង្គោលក្លិប PKNP៕ 

សុខផេង
សុខផេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]