ថៃ ៖ ដោយសារតែសង្កេតឃើញថាថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ជាច្រើនបានកើតឡើង ហើយបានបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ដែលឈានទៅដល់បាត់បង់ជីវិតទៀតផងនោះ ហេតុនេះទើបតារាស្រី អ្នកនាង ទូច ស្រីល័ក្ខ បានចេញជាចម្រៀងមួយបទ ដែលរៀបរាប់ពីគ្រោះថ្នាក់ចរាចរណ៍។

ជាក់ស្ដែង បទ «ជីវិតតូចធំ សុទ្ធតែសុំផ្ញើវាសនាលើអ្នកបើកបរ» ពិតជាបានបង្កប់អត្ថន័យអប់រំល្អៗ និងមានន័យជ្រាលជ្រៅ ដែលបានច្រៀងរៀបរាប់ពីគ្រោះថ្នាក់ចរាចរណ៍ ដែលបានបង្កមកពីការបើកបរដោយគ្មានការយកទុកដាក់។ ហើយជាពិសេសនោះ ក៏ជាការរំលឹកទៅ ដល់អ្នកបើកបរទាំងឡាយឲ្យបង្កើនភាពប្រុងប្រយ័ត្នផងដែរ។

យ៉ាងណាមិញ ជាមួយនឹងបទចម្រៀងនេះដែរ អ្នកនាងក៏បានភ្ជាប់ជាមួយសារថា៖ «សូមឲ្យបងប្អូនប្រជាជនខ្មែរស្តាប់ហើយពិចារណា ហើយមានការប្រុងប្រយ័ត្នទាំងអស់គ្នារាល់ការបើកបរ កុំអោយមានវិប្បដិសារី ពេលដែលបាត់បង់មនុស្សជាទីស្រលាញ់របស់យើងដោយសារតែគ្រោះថ្នាក់ចរាចរណ៍អោយសោះ ឈឺចាប់ណាស់ឃើញបុកស្លាប់សឹងតែរាល់ថ្ងៃបែបនេះ សូមផ្ញើបទចំរៀងមួយបទនេះជូនបងប្អូនប្រជាជនខ្មែរទូលទាំងប្រទេស ››៕

ចង់ដឹងថាបទចម្រៀងមួយបទនេះយ៉ាងណា តោះទៅស្ដាប់ទាំងអស់គ្នា៖ 

ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ