ភ្នំពេញ៖ តារាសម្ដែង និងជាតារាបង្ហាញម៉ូត អ្នកនាង ចនច័ន្ទ លក្ខិណា ជាតារាមួយរូបដែលប្រឡូកក្នុងវិស័យសិល្បៈយូរណាស់មកហើយ តែប្រជាប្រិយភាពកាន់ល្បីឡើងមកជានិច្ច ដោយសារទេពកោសល្យ និងសម្រស់ស្រស់ស្អាតមិនចាស់ទាល់តែសោះ ។

ដោយឡែក បើនិយាយ ពីជីវិតឯកជន របស់តារាស្រីរូបនេះវិញ ហាក់មិនសូវបង្ហាញពី ភាពសម្បូរបែប នៃការររស់នៅប្រចាំថ្ងៃ ឲ្យទស្សនិកជន បានជ្រាបឡើយ ខុសប្លែកពីតារាមួយចំនួន តែងតែបង្ហាញពី ធនធានឲ្យខ្លួនមាន ជារឿយៗ។

ប៉ុន្តែ កាលពីថ្មីៗនេះដែរ ក៏មានការបែកធ្លាយពីរថយន្ត ស៊េរីទំនើប ដែលអ្នកម្ដាយសម័យថ្មីរូបនេះ បានបង្ហោះលើបណ្ដាញសង្គម ដែលជាម៉ាកឡានល្បី និងពេញនិយម Range Rover ពណ៌ស ដែលមានតម្លៃថ្លៃ មិនធម្មតានោះទេ។

យ៉ាងណាមិញ ឡានម៉ូដែលនេះ ខាងសាមីខ្លួននៅមិនទាន់បញ្ចាក់ច្បាស់ថា ជារបស់អ្នកនាង ឬគូស្នេហ៍អ្នកនាង នោះទេ ព្រោះតែកន្លងមក រាល់ពេលចេញទៅណា មកណា ម្ដងៗ មិត្តប្រុស ដែលឈ្មោះ ហេង ឡុង គឺជាអ្នកបើកបរតែមួយគត់ ដែលតាមក្បែរនាងរហូត៕

ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា