ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយថាមួយរយៈពេលកន្លងទៅនេះ ក៏មានការភ្ញាក់ផ្អើលក្រោយមានទូរទស្សន៍មួយចំនួន បានផ្អាកកម្មវិធីបែបបុរាណ ប្តូរទៅជាសម័យ និងធ្វើឲ្យតារាកំប្លែងនាយកុយ រួមទាំងកូនក្រុមខ្លះក៏បានផ្អាកមួយរយៈពេលដែរ។

តែទោះជាផ្អាកបែបនេះយ៉ាងណាក្តី ក៏ប្រជាប្រិយភាពរបស់លោកនៅតែមិនអន់ថយនោះទេគឺលោក តែមានមុខថតរឿងផ្សេងៗទៀត ជាពិសេសនោះគឺគេសង្កេតឃើញថាលោកមានហាងឆេងខ្ពស់ នៅក្នុងការសម្តែងល្ខោនបាសាក់ ដែលមួយរយៈពេលមុនក៏ធ្លាប់មានគេនិយាយថាលោកធ្លាក់ខ្លួន ពីលេងកំប្លែងទៅជាលេងល្ខោនដើម្បីរកប្រាក់។

តែការពិតមុខរបរមួយនេះ លោកបានចាប់យកវាជាយូរណាស់មកហើយ ហើយវាក៏អាចធ្វើឲ្យលោករកប្រាក់បានច្រើនជាងមុនដែរ ទាស់តែមិនបានឃើញមុខនៅក្នុងកញ្ចក់ទូរទស្សន៍ ដូចកាលពីមុនប៉ុណ្ណោះ។

បន្ទាប់ពីខ្លួនមានហាងឆេងខ្លាំងក្នុងវិស័យមួយនេះលោក ក៏មិនភ្លេចកូនក្រុមរបស់ខ្លួនដែរ ដោយលោកបាននាំកូនក្រុមកញ្ញាប្រិមប្រិយ នាយហុងដា និងនាយក្រិន ឡើងលេងល្ខោនជាមួយខ្លួនកាលពីម្សិលមិញនេះ។

ទង្វើរបស់លោកបានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន មានចិត្តសរសើរដល់លោកគ្រប់គ្នា ដែលខំហៅកូនក្រុមមកលេងល្ខោនជាមួយខ្លួនទៀត ខណៈពេលដែលក្រុមកំប្លែងរបស់លោកមិនសូវមានមុខក្នុងទូរទស្សន៍ដូចកាលពីមុន៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

នាយកុយ
នាយកុយ និងប្រិមប្រិយ
នាយកុយ
នាយកុយ
នាយកុយ ពេលលេងល្ខោន
ប្រិមប្រិយ ពេលលេងល្ខោន
នាយហុងដា និងនាយក្រិនពេលលេងល្ខោន
នាយកុយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ