មនុស្សគ្រប់រូបតែងតែចង់ប្រាថ្នាឲ្យខ្លួនឯងមានសុខភាពល្អ គ្មានជំងឺមកបៀតបៀន និងរស់នៅដោយសុខស្រួល។  ប៉ុន្តែមនុស្សមួយចំនួនពុំដឹងថា រាល់សកម្មភាពផ្សេងៗនៅក្នុងរបៀបនៃការរស់នៅ សុទ្ធតែអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព។ ជាពិសេសនោះគឺជំងឺបេះដូងតែម្តង ដែលសព្វថ្ងៃនេះមនុស្សភាគច្រើនកំពុងប្រឈមមុខ។

ហេតុនេះ អ្វីដែលអ្នកគួរស្វែងយល់នោះ គឺកត្តាដែលធ្វើឲ្យកើតជំងឺបេះដូង ដើម្បីងាយស្រួលក្នុងការទប់ស្កាត់មិនឲ្យកើតមានំជំងឺនេះឡើង។

ខាងក្រោមនេះ គឺជាមូលហេតុដែលបណ្តាលឲ្យកើតជំងឺបេះដូង៖

១/ អាយុមានវដ្តរដូវលឿនពេក

ជាធម្មតាកុមារីពេញវ័យរៀបការ ឬហៅថាមានធ្លាក់ឈាមរដូវរៀងរាល់មួយខែម្តងនៅអាយុចន្លោះពី ១២ ទៅ ១៦ឆ្នាំ ហើយភាពពេញវ័យនេះគឺជាដំណើរធម្មជាតិ ដែលសរីរាង្គបន្តពូជចាប់ផ្តើមលូតលាស់។  តែនៅក្នុងករណីខ្លះក្មេងស្រីឈានដល់វ័យធ្លាក់ឈាមរដូវមិនធម្មតាគឺមុនអាយុ ១២ឆ្នាំ។  នេះអាចបង្ហាញពីកម្រិតអ័រម៉ូនអេស្ត្រូសែនខ្ពស់ក្នុងឈាមអាចបណ្តាលឲ្យឈាមកកនៅក្នុងសរសៃឈាមអាក់ទែរ ដែលនាំឲ្យមានបញ្ហាបេះដូង។

រូបភាពតំណាង

២/ ការទទួលទានថ្នាំ

មនុសុ្សមួយចំនួនបានប្រើប្រាស់ថ្នាំសម្រាប់សម្រកទម្ងន់ ដោយមិនមានការហាត់ប្រាណ ឬទទួលទានអាហារឲ្យបានត្រឹមត្រូវឡើយ។ ដោយសារការប្រើប្រាស់ថ្នាំទាំងនេះហើយ ទើបអាចធ្វើឲ្យអ្នកប្រឈមទៅនឹងជំងឺបេះដូងបាន។

រូបភាពតំណាង

៣/ គ្រុនផ្តាសាយធំ

ជំងឺគ្រុនផ្តាសាយមានរោគសញ្ញាមួយចំនួនដូចជា ក្អក ការឆ្លងមេរោគបំពង់ក គ្រុនក្ដៅ ការឈឺចាប់រាងកាយ ជាដើម។ ចំពោះអ្នកកើតមានជំងឺផ្តាសាយញឹកញាប់ក៏ទទួលរង ហានិភ័យនៃការវិវឌ្ឍទៅជាជំងឺបេះដូងខ្ពស់ដែរ ព្រោះវីរុសអាចចូលទៅក្នុងបំពង់បេះដូង ដើម្បីធ្វើឱ្យជាលិកាមានភាពទន់ខ្សោយ។

រូបភាពតំណាង

៤/ ភាពឯកា

ការសិក្សាមួយចំនួនបានបង្ហាញថា អ្នកដែលមានអារម្មណ៍ឯកា និងមានភាពតានតឹង ឬហៅថាស្រ្តេសខ្លាំងរៀងរាល់ថ្ងៃអាចឈានទៅកើតមានបញ្ហាជំងឺធ្លាក់ទឹកចិត្ត និងកើនឡើងសម្ពាធឈាម។ ទាំងអស់នេះហើយដែលបណ្តាលឲ្យអ្នកកើតមានហានិភ័យនៃជំងឺបេះដូងដល់ទៅ ៣០ភាគរយ។

រូបភាពតំណាង

៥/ ការទទួលទានជាតិអាល់កុលញឹកញាប់

បើអ្នកជាមនុស្សម្នាក់ដែលចូលចិត្តផឹកគ្រឿងស្រវឹងញឹកញាប់ពេក រហូតក្លាយជាទម្លាប់ក៏អាចបង្កើនហានិភ័យនៃជំងឺបេះដូង ដោយការរឹងសរសៃឈាមអាក់ទែ និង កម្រិតកូឡេស្តេរ៉ុលកើនឡើងខ្ពស់។

រូបភាពតំណាង

៦/ ការរំលោភបំពានលើកុមារ

រឿងរ៉ាវទាក់ទងទៅនឹងការរំលោភបំពានលើកុមារ ជារឿងដ៏គួរឲ្យភ័យខ្លាច និងព្រួយបារម្ភ ព្រោះវាធ្វើឲ្យកុមារមានបញ្ហាផ្លូវចិត្តយ៉ាងខ្លាំង។ បញ្ហាជំងឺផ្លូវចិត្តបានផ្សាភ្ជាប់យ៉ាងសំខាន់ជាមួយនឹងជំងឺបេះដូង។

៧/ កង្វះវីតាមីន D

ដូចដែលអ្នកដឹងរួចមកហើយថារាងកាយមនុស្សត្រូវការនូវសារធាតុចិញ្ចឹមសំខាន់ៗដូចជាវីតាមីន ប្រូតេអ៊ីន សារធាតុរ៉ែ ខ្លាញ់ល្អ និងកាបូអ៊ីដ្រាតជាដើម ដើម្បីរក្សាសុខភាពឲ្យបានល្អ។ ហេតុនេះហើយ បើសិនជាអ្នកខ្វះវីតាមីន D អាចប្រឈមនឹងការកើតមានជំងឺបេះដូងផងដែរ៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]