អង់គ្លេស៖ ខែ្សប្រយុទ្ធ Roberto Firmino បានសម្រេចចុះកុងត្រាថ្មីបន្ដជាមួយក្រុមហង្សក្រហម Liverpool ដែលកុងត្រាថ្មីនេះមានរយៈពេល ៥ឆ្នាំ។ 

Firmino សម្រេចចុះកុងត្រាថ្មី

មុនជំនួបជើងទី២ ទល់នឹងក្រុម Roma វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ក្រុមម្ចាស់ពានលីកអង់គ្លេស ១៨សម័យ បានសម្រេចបន្ដកុងត្រាឲ្យខែ្សបម្រើឆ្នើមសញ្ជាតិប្រេស៊ីល ជាមួយនឹងថៃ្លឈ្នួលប្រចាំសប្ដាហ៍គុណនឹង២ ពោលគឺពី ៨ម៉ឺនផោន (១១ម៉ឺនដុល្លារអាមេរិក) រហូតដល់ទៅ ១៥ម៉ឺនផោន (ជាង២០ម៉ឺនដុល្លារអាមេរិក)។

Firmino បានចូលរួមជាមួយ Liverpool ពីក្រុម Hoffenhim កាលពីឆ្នាំ២០១៥ ក្នុងទឹកប្រាក់ប្រមាណ ២៩លានផោន (៣៩លានដុល្លារអាមេរិក) ហើយបានអភិវឌ្ឍន៍ខ្លួនយ៉ាងលឿន ក្លាយជាកីឡាករដ៏សំខាន់របស់ក្លិប ខណៈរដូវកាលនេះរូបគេបានស៊ុតបញ្ចូលទី ២៧គ្រាប់ហើយគ្រប់កម្មវិធី ឲ្យក្រុមដែលដឹកនាំដោយលោក Klopp៕  

លោក Klopp និង Firmino
Firmino សម្រេចចុះកុងត្រាថ្មី
Firmino

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]