អេស្ប៉ាញ៖ គ្រូបង្វឹកលោក Zinedine Zidane បាននិយាយថា ក្រុមលោកនឹងដាក់យុទ្ធសាស្រ្តធើ្វយ៉ាងណា បំបាក់ Bayern Munich ពេលក្រុមទាំងពីរប៉ះគ្នាថ្ងៃពុធខាងមុខនេះ។

គ្រូបង្វឹកក្រុម Real Madrid រូបនេះនិយាយប្រាប់អ្នកសារព័ត៌មានក្រោយក្រុមលោកឈ្នះការប្រកួតពីយប់មិញថា ការប្រកួតជាមួយ Bayern Munich គឺជាការប្រកួតដ៏លំបាក បើទោះបីជា Real Madrid ទទួលបានជ័យជំនះកាលពីជើងទីមួយក៏ដោយ។ 

លោក Zinedine Zidane

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបន្តថា ក្រុមលោកនឹងជម្រុញឲ្យកូនក្រុមប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ពេលប៉ះជាមួយនឹងក្រុមយក្សរបស់អាល្លឺម៉ង់ នៅថៃ្ងខាងមុខនេះ ហើយលោកជឿជាក់ថា ក្រុមលោកនឹងអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រ ព្រមអាចការពារតំណែងជើងឯក Champions League នៅរដូវកាលនេះផងដែរ។

លោក Zidane បានបង្ហើបថា លោកមិនទាន់ច្បាស់នៅឡើយទេ ពីជម្រើស១១នាក់ដំបូង តែលោកនឹងត្រៀមដាក់ទម្រង់លេងពិសេសមួយ ដែលលោកមិនធ្លាប់សាកល្បងជាមួយក្រុមផ្សេងៗ ព្រោះថា ក្រុម Bayern Munich នឹងរៀបចំខ្លួនខ្លាំងជាងជើងទីមួយ មុននឹងពួកគេធ្វើដំណើរមកកាន់ទឹកដី Santiago Bernabeu។ 

លោក Zinedine Zidane និងកូនក្រុម

គួរឲ្យដឹងថា ក្រុម Real Madrid នឹងបើកកីឡដ្ឋាន Santiago Bernabeu ស្វាគមន៍ក្រុម Bayern Munich នៅយប់ថ្ងៃអង្គារ ទី១ វេលាម៉ោង១:៤៥នាទី ឈានចូលថ្ងៃទី២ខែឧសភា ខាងមុខនេះ៕

ការប្រកួតរវាង Bayern Munich និង Real Madrid កាលពីលើកមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]