អង់គ្លេស៖ ក្រុមជើងឯកអង់គ្លេស Manchester City បានទៅលត់ក្រុមម្ចាស់ផ្ទះ West Ham ដល់ដីក្នុងផ្ទះ ដោយលទ្ធផល ៤-១ សម្រាប់ការប្រកួតក្របខណ្ឌ Premier League។

៤គ្រាប់របស់ក្រុមដែលដឹកនាំដោយលោក Pep Guardiola ធើ្វបានដោយ ជ័យលាភីកីឡាករឆ្នើមវ័យក្មេង Sane នាទី១៣, ការភ្លាត់ធើ្វឲ្យចូលទីខ្លួនឯងដោយខែ្សការពារ West Ham កីឡាករ Zabaleta នាទី២៧, ខែ្សប្រយុទ្ធ Jesus នាទី៥៣ និងគ្រាប់ចុងក្រោយធើ្វបានដោយ Fernandinho នាទី៦៤ ខណៈ១គ្រាប់សងវិញរបស់ក្រុមម្ចាស់ផ្ទះរកបានដោយ Cresswell នាទី៤២។

សូមបញ្ជាក់ថា ជ័យជម្នះមួយនេះធើ្វឲ្យក្រុមមេឃខៀវ ធើ្វបានកំណត់ត្រាមួយ គឺជាក្រុមដែលឈ្នះការប្រកួតចំនួន ៣០ ពោលគឺតាមស្មើកំណត់ត្រារបស់ Chelsea ដែលធើ្វបានកាលពីរដូវកាល ២០១៦-២០១៧ ខណៈនៅសល់ ៣ប្រកួតទៀតដែលនឹងត្រូវបញ្ចប់រដូវកាលនេះ៕  

West Ham 1-4 Man City
West Ham 1-4 Man City
West Ham 1-4 Man City
West Ham 1-4 Man City
West Ham 1-4 Man City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]