អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ២-១ នៃការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី ៣៦។

ក្នុងតង់ទី១ ក្រុមទាំង២ ធើ្វការសម្រុកគ្នាទៅវិញទៅមក ប៉ុន្ដែ Man Utd ជាអ្នកបំបែកពងមាន់បានមុននៅនាទី ១៦ ដោយខែ្សបម្រើ Paul Pogba ខណៈដែលលទ្ធផលនេះបានរក្សារហូតដល់ចប់តង់។

ចូលដល់វគ្គទី២ ក្រុមភ្ញៀវអាចរកគ្រាប់តាមស្មើវិញ ដោយខែ្សបម្រើ Mkhitaryan នៅនាទី៥១។ ក្រុមម្ចាស់ផ្ទះបានព្យាយាមសម្រុកទៅលើក្រុមភ្ញៀវជាច្រើនលើកច្រើនសារ រហូតដល់នាទី៩០+១ កីឡាករសក់សំពោង Fellaini រកគ្រាប់បាល់ជ័យជម្នះដោយការតែត ក្រោយពីទទួលបានយ៉ាងស្អាតពី Young ធើ្វឲ្យចប់ការប្រកួត Man Utd យកឈ្នះ Arsenal ២-១៕  

Man Utd 2-1 Arsenal
Man Utd 2-1 Arsenal
Man Utd 2-1 Arsenal
Man Utd 2-1 Arsenal
Man Utd 2-1 Arsenal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]