ភ្នំពេញ៖ ដូចជាប្រិយមិត្តបានស្គាល់រួចមកហើយ ពីតារាសម្តែង និងជាតារាម៉ូដែល ប្រាសាទ ដាវីន ដែលរូបនាង នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ជាមួយនឹង ទេពកោសល្យ ក្នុងការដើរម៉ូត និងសម្តែងជាដើម។

ក្នុងនោះដែរ បើបង្វែរអារម្មណ៍ មកមើលសម្រស់របស់ តារាស្រីរូបនេះវិញ ក៏អាចនិយាយបានថា នាងក៏នៅតែអាចថែរក្សាសម្រស់នៅដដែលមិនព្រមចាស់ទៅណាសោះ។ តើនាង ពិតជាមានរូបមន្តអ្វី ឬយ៉ាងណា ទើបសម្រស់ ស្អាតជានិច្ចបែបនេះ?

ចំពោះ កញ្ញា ប្រាសាទ ដាវីន ហាក់ដូចជា គ្មានរូបមន្តអ្វីនោះទេ ព្រោះជារឿយៗ គេតែងតែឃើញនាងហាត់ប្រាណជានិច្ច ហើយការហាត់ប្រាណនេះហើយ ជាកត្តាដ៏ធំបំផុត ដែលធ្វើឲ្យរូបនាង មានរូបរាងស្រស់ស្អាត និងស្លីម។

ប៉ុន្តែប្រិយមិត្ត ប្រាកដជាមិនចង់ជឿនោះទេថា នាង មានក្បាច់ប្រាណសាហាវ លើសពីការនឹកស្មាន ដែលក្បាច់របស់នាងសឹងតែគ្មានអ្នកណាធ្វើដូច៕

តោះទៅមើលទាំងអស់គ្នា៖

ប្រាសាទ ដាវីន
ក្បាច់ហាត់ប្រាណ ប្រាសាទ ដាវីន
ក្បាច់ហាត់ប្រាណ ប្រាសាទ ដាវីន
ក្បាច់ហាត់ប្រាណ ប្រាសាទ ដាវីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប្រាសាទ ដាវីន