ប្រេស៊ីល៖ លោក Jose Mauricio dos Anjos បានសម្រេចចិត្តសាក់រូបអាវយឺតក្រុមបាល់ទាត់ Flamengo ជាប់នៅលើខ្លួនរបស់គាត់ ដោយសារគាត់ស្រលាញ់ក្រុមបាល់ទាត់នោះខ្លាំងពេក ដែលត្រូវចំណាយពេល ៩០នាទីទើបសាក់រួច។

គាត់ព្យាយាមសន្សំលុយ និងលក់ម៉ូតូ យកមកសាក់រូបអាវយឺតលេខ ១០ របស់កីឡាករ Zico ដែលជាកីឡាករដែលគាត់ចូលចិត្តបំផុត។ លោក Jose បាននិយាយថា លោកបានចំណាយទឹកប្រាក់អស់ ២២៧ដុល្លារសម្រាប់ការសាក់នេះ។

ទោះយ៉ាងណា គាត់នៅតែត្រូវពាក់អាវយឺត Flamengo គ្របពីលើសាក់ដែរ រាល់ពេលធ្វើដំណើរនៅក្រោមពន្លឺថ្ងៃដែលមានកំដៅព្រះអាទិត្យជះខ្លាំង ដើម្បីចៀសវាងមានបញ្ហាស្បែកដោយសារការសាក់៕

លោកJose ជាមួយនឹងការសាក់អាវកីឡាករលើខ្លួន

ទស្សនារូបភាពដែលលោក Jose សាក់លើខ្លួន៖

លោកJose ជាមួយនឹងការសាក់អាវកីឡាករលើខ្លួន
លោកJose ជាមួយនឹងការសាក់អាវកីឡាករលើខ្លួន
លោកJose ជាមួយនឹងការសាក់អាវកីឡាករលើខ្លួន
លោកJose ជាមួយនឹងការសាក់អាវកីឡាករលើខ្លួន
លោកJose ជាមួយនឹងការសាក់អាវកីឡាករលើខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]