ភ្នំពេញ៖ តារាចម្រៀងប្រុសរូបសង្ហាដូចតួកូរ៉េ លោក នីកូ ចាប់តាំងពីឈានជើងចូលផលិតកម្ម រស្មីហង្សមាស មក គេសង្កេតឃើញថា សន្ទុះនៃការគាំទ្ររបស់លោកក៏កាន់តែកើនឡើង ជាលំដាប់ ដោយតាមរយៈការចេញបទចម្រៀងថ្មីៗ ក៏ដូចជាឡើងសម្តែងតាមឆាកប្រគុំតន្រ្តីធំ ស្ទើរតែដកខ្លួនមិនរួចផងដែរ។

យ៉ាងណាមិញ កាលពីម្សិលមិញ ម្ចាស់បទ «ចូកមួយ»រូបនេះ ក៏ទើបនឹងចេញបទ​ចម្រៀងដ៏ថ្មីមួយទៀត ចំណងជើងថា «បេះដូងត្រូវការមនុស្សម្នាក់» ដែលជាប្រភេទបទចម្រៀងបែបមនោសញ្ចេតនា រៀបរាប់ពីអារម្មណ៍ឯកា ត្រូវមនុស្សម្នាក់មកថ្នមបេះដូង។

តួយ៉ាងទាំងអត្ថន័យបទចម្រៀង ក៏ដូចជាសាច់ភ្លេង មានភាពកម្សត់ ពិតជាពិរោះខ្លាំង ចាក់ដោតចិត្តអ្នកស្តាប់ជាច្រើន ដែលជាពិសេសគឺអ្នកអត់គូ នៅឯកា ខ្វះភាពកក់ក្តៅពីមនុស្សដែលខ្លួនស្រលាញ់តែម្តង៕

ចង់ដឹងថាពិរោះយ៉ាងណា តោះមកស្តាប់ទាំងអស់គ្នា៖  

តារាចម្រៀង នីកូ
តារាចម្រៀង នីកូ
តារាចម្រៀង នីកូ
តារាចម្រៀង នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ