បច្ចុប្បន្ន ស្រ្តីគ្រប់គ្នាតែងតែ ចង់បាននូវភ្នែក ដែលមានមន្តស្នេហ៍ និងមានភាពទាក់ទាញ ព្រោះចំណុចសំខាន់ របស់នារីម្នាក់ៗ គឺគួបផ្សំនឹងកែវភ្នែកមួយគូ ដ៏ស្រស់ស្អាតផងដែរ។

ថ្ងៃនេះខ្មែរឡូតសូម លើកយកវិធីសាស្រ្ត ដែលធ្វើឲ្យភ្នែកស្រស់ស្អាត មករៀបរាប់ ប្រាប់ដល់ប្រិយមិត្ត ក៏ដូចជាមិត្តៗ ស្រ្តីដែលចង់បាន នៅការផាត់ភ្នែក ដ៏ស្រស់ស្អាតបែបធម្មជាតិ មាន ៦ចំណុចដូចតទៅ៖

១.ប្រើម្សៅទ្រនាប់ យកមកបិទបាំងក្រោម ភ្នែកដោយប្រើនៅជក់ផាត់ រឺក៏ម្រាមដៃរបស់យើងផ្ទាល់។

២.ប្រើខ្មៅដៃគូរ ចិញ្ចើមពណ៌ ខ្មៅរឺពណ៌សូកូឡា។

៣.ជ្រើសរើសនៅ ខូលល័រ (Colour) ផាត់ភ្នែកពណ៌ ខ្សាច់ ផ្កាឈូក ត្នោតនិង សូកូឡាយកមកផាត់។

៤.ប្រើនៅទឹកគូរ ត្របកភ្នែកខាងលើ (Eyeliner) វ៉ឺត ទាន រឺក៏ខ្មៅដៃគូរភ្នែក ពណ៌ខ្មៅនិងសូកូឡា ចំណែក ត្របកខាងក្រោម ត្រូវប្រើទានរឺខ្មៅដៃ ពណ៌សរ និងពណ៌ខ្មៅ។

៥.ត្រូវដាក់នៅរោម ភ្នែកហើយលាបម៉ាស្ការា (Mascaras) បន្ថែមធ្វើឲ្យរោមភ្នែក កាន់តែក្រាស់ងរ។

៦.ចុងក្រោយជ្រើសនៅ លេន (Contact lense) យកមកដាក់ក្នុងកែវភ្នែក រួចជាស្រេច។

តើប្រិយមិត្តចង់បាននៅភ្នែក ស្រស់ស្អាតដែររឺទេ?

សូមមើលវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]