ភ្នំពេញ៖ តារាសម្តែងវ័យក្មេងលោក ចាដេត មានដុង និងទេពកោសល្យសិល្បៈពេញខ្លួន កំពុងតែមានសន្ទុះយ៉ាងខ្លាំង បូករួមនឹងសម្រស់ដ៏សង្ហាប្រៀបដូចជាកូនកាត់។

កាលពីថ្មីៗនេះ ក៏បានលេចធ្លាយនូវរូបភាពមួយសន្លឹករបស់លោក តាមរយៈការបង្ហោះសារនិងរូបភាព ជាមួយនឹងតារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ស្របពេលជាមួយគ្នានេះដែល លោកក៏បានសរសេរសារយ៉ាងដូច្នេះថា៖ «New MV With Suzana Reth»។

នៅក្នុងនោះដែរ ក៏មានអ្នកលេងបណ្ដាញសង្គមមានការសប្បាយចិត្តខ្លាំងមែនទែន នៅពេលដែលបានឃើញតារាវ័យក្មេងទាំងពីរដួងនេះ ដែលមានរូបសម្រស់សុទ្ធតែស្អាតៗ លេចមុខសម្តែងរួមគ្នា នៅក្នុងបទចម្រៀងថ្មីបែបនេះ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏រំពឹងទុកថា បទមួយនេះ នៅពេលដែលចេញ ប្រាកដជាទទួលបានការគាំទ្រខ្លាំង និងការពេញចិត្តជាមួយនឹងការសម្តែងរបស់ពួកគេមិនខាននោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
ចា ដេត
ចា ដេត
ចា ដេត និងហ្សាណាក្នុងបទថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]