ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងរួចមកហើយថា កាលពីប៉ុន្មានថ្ងៃកន្លងទៅមកនេះ​ពិតជាមានការភ្ញាក់ផ្អើលខ្លាំងចំពោះអ្នកលេងបណ្តាញសង្គមជាច្រើន បូករួមនឹងអ្នកគាំទ្រពេញប្រទេស ក្រោយម្ចាស់ពាន Cambodian Idol រដូវកាលទី១ លោក នី រតនា និងកូនស្រីអ្នកជំនួញ កញ្ញា សុវណ្ណ ភក្តិណា បានភ្ជាប់ពាក្យជាមួយគ្នា។

នៅក្នុងនោះដែរ ក៏មានការចូលរួម និងលេចមុខតារានៅក្នុងផលិតកម្មហង្សមាសជាច្រើន ស្របពេលនឹងថ្ងៃនោះផងដែរ​ អនាគតភរិយារបស់តារាចម្រៀងលោក នី រតនា តែងខ្លួនយ៉ាងស្រស់ស្អាត នៅក្នុងថ្ងៃពិសេស ជាមួយនឹងសម្លៀកបំពាក់បុរាណ។

ទន្ទឹមនឹងនេះផងដែរ​ ក៏មានអ្នកគាំទ្រជាច្រើនចង់ដឹងថា តារារូបនេះនឹងរៀបការនៅពេលណា។

នៅក្នុងនោះដែរ ម្ចាស់សម្អាងការដែលបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតដល់កូនក្រមុំរបស់លោក បានបង្ហើបនិង ប្រាប់មកកាន់ ខ្មែរឡូត ថាតារារូបនេះ នឹងត្រៀមរៀបការនៅឆ្នាំ២០១៩ ឆ្នាំក្រោយនេះហើយ តែក៏នៅតែមិនទាន់ដឹងច្បាស់ថាថ្ងៃណានោះទេ។ 

តាមរយៈបង្ហើបថ្ងៃរៀបការរបស់តារារូបនេះដែល ធ្វើឲ្យអ្នកគាំទ្រមានការសប្បាយចិត្តយ៉ាងខ្លាំង៕

ប្រភពរូបភាព៖ Nob Dane SamAngkar

សូមទស្សនារូបភាពខាងក្រោមនេះ៖

នី រតនា និងគូដណ្ដឹង
នី រតនា និងគូដណ្ដឹង
នី រតនា និងគូដណ្ដឹង
គូដណ្ដឹង នី រតនា
គូដណ្ដឹង នី រតនា
គូដណ្ដឹង នី រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា