បន្ទាយមានជ័យ៖ តារាសម្តែងរូបសង្ហា បែបកូនចៅចិន លោក ខាត់ វ៉ៃហាំង បច្ចុប្បន្នកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង សម្រាប់ទស្សនិកប្រុសស្រីជាច្រើននាក់ ទៅលើការសម្តែងរបស់លោក នៅក្នុងខ្សែភាពយន្តភាគជាច្រើន ដូចជារឿង «គ្រូពេទ្រខ្ញុំ» និងរឿង «ខ្នោះបេះដូង» ជាដើម។

ងាកទៅមើលពីជីវិតក្នុងគ្រួសារឯកជន របស់លោកវិញ នៅថ្ងៃនេះ បងប្រុសធំរបស់តារាសម្តែងរូបសង្ហាលោក ខាត់ វ៉ៃហាំង បានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរហើយ ជាមួយនឹងក្រមុំរូបស្រស់ប្រិមប្រិយ។

ដោយកូនក្រមុំរបស់បងប្រុសធំ របស់តារាសម្តែងប្រុសរូបនេះ គឺជាកូនស្រីអ្នកមានទ្រព្យសម្បតិ្តម្នាក់នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ។

ជាក់ស្តែង នៅព្រឹកនេះលោក ខាត់ វ៉ៃហាំង ក៏បានផុសនូវរូបភាពប៉ុន្មានសន្លឹក ក្នុងពិធីមង្គលការបងប្រុសធំខ្លួន ព្រមទាំងជូនពរសូមឱ្យអ្នកទាំងពីរមានសេចក្តីសុខជាមួយគ្នាជារៀងរហូតទៀតផងដែរ។

ទន្ទឹមនឹងនេះ ក៏មានអ្នកគាំទ្រមួយចំនួនចំអន់ថា ចង់ឃើញលោក វ៉ៃហាំង រៀបការឆាប់ៗនឹងគេដែរ ព្រោះនៅកម្លោះយូរហើយ រូបសង្ហាបែបនេះមិនខ្វះទេនារីៗ ដែលចង់បានមកជាគូអនាគត ៕ 

ទស្សនាទិដ្ឋភាពពិធីមង្គលការក្នុងរូបភាពខាងក្រោមទាំងអស់គ្នា៖ 

មង្គលការបងប្រុស វ៉ៃហាំង ព្រឹកមិញ
មង្គលការបងប្រុស វ៉ៃហាំង ព្រឹកមិញ
មង្គលការបងប្រុស វ៉ៃហាំង ព្រឹកមិញ
ជំនូនក្នុងមង្គលការបងប្រុស វ៉ៃហាំង
ជំនូនក្នុងមង្គលការបងប្រុស វ៉ៃហាំង
ពិធីមង្គលការបងប្រុស វ៉ៃហាំង
ទិដ្ឋភាពក្នុងពីធីសូត្រមន្តល្ងាចមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង