អង់គ្លេស៖ គ្រូបង្វឹកលោក Arsene Wenger ត្រូវបានក្លិបមួយចំនួននៅក្របខ័ណ្ឌកំពូលប្រទេសចិន ធ្វើការទាក់ទង ព្រមទាំងផ្តល់កុងត្រាយក្ស ដែលមានតម្លៃរាប់លានដុល្លារឯណោះ។

ក្រោយពីប្រកាសថាខ្លួននឹងលាលែងពីតំណែងនៅក្លិប Arsenal គ្រូបង្វឹកវ័យ៦៨ឆ្នាំរូបនេះ ត្រូវបានក្លិបផ្សេងៗកំពុងធ្វើការចែចូវរូបលោកឲ្យទៅបង្វឹកក្រុមរបស់ពួកគេ។ 

គ្រូបង្វឹកលោក Arsene Wenger

តាមប្រភពមួយចំនួនបានបង្ហើបឲ្យដឹងថា មានក្រុមមួយចំនួននៅក្របខ័ណ្ឌបាល់ទាត់ចិន ត្រៀមនាំយកគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះទៅកាន់ក្រុមខ្លួន ដោយពួកគេហ៊ានឲ្យតម្លៃខ្លួនទៅកាន់លោក Wenger រហូតដល់ទៅជាង ៣៣លានដុល្លារក្នុងមួយឆ្នាំឯណោះ។

ទោះបីជាយ៉ាងនេះក្តី ប្រភពជិតស្និទ្ធនឹងគ្រូបង្វឹកក្រុម Arsenal រូបនេះបានឲ្យដឹងថា រូបលោកចង់បន្តបង្វឹកនៅទ្វីបអ៊ឺរ៉ុប ដោយប្រទេសអេស្ប៉ាញនិងបារាំងគឺជាទីកន្លែងដែលសាកសមបំផុតសម្រាប់ការបង្វឹករបស់លោក។ 

គ្រូបង្វឹកលោក Arsene Wenger

គួរឲ្យដឹងថា លោក Arsene Wenger ធ្លាប់មកបង្វឹកនៅទ្វីបអាស៊ីម្តងរួចមកហើយ ដោយកាលពីឆ្នាំ១៩៩៥ ដល់១៩៩៦ លោកបានបង្វឹកក្រុម Nagoya Grampus Eight នៅក្នុងក្របខ័ណ្ឌរបស់ជប៉ុន៕

លោក Arsene Wenger កាលនៅបង្វឹកក្រុមជប៉ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]