អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុម Newcastle លោក Rafa Benitez កំពុងសម្លឹងមើលការដោះដូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយលោកចង់ឲ្យខែ្សបម្រើឆ្នើម Andres Iniesta មកលេងឲ្យក្រុម។ 

Iniesta បានប្រកាសថា រូបគេនឹងចាកចេញពីក្រុម Barcelona នៅពេលបញ្ចប់រដូវកាលនេះ ក្រោយចំណាយពេលជាង ២២ឆ្នាំនៅទីនោះ នឹងបានជួយក្លិបឲ្យឈ្នះពានរង្វាន់ជាច្រើន។ 

Iniesta

កីឡាករវ័យ ៣៣ឆ្នាំ ដែលចូលលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ បានចំនួន ១២៤ដងនោះ ត្រូវបានគេរំពឹងថា នឹងចូលលេងឲ្យក្រុមមួយស្ថិតក្នុងលីកកំពូលប្រទេសចិន ប៉ុន្ដែគ្រូបង្គោល Benitez បាននិយាយថា លោកនឹងបើកផ្លូវស្វាគមន៍ជានិច្ចប្រសិនបើ Iniesta ចង់មកលេងនៅអង់គ្លេស ដោយចូលរួមជាមួយក្រុមរបស់លោក។

«ជាមួយនឹងកីឡាករដែលអស្ចារ្យ និងភាពល្បីល្បាញ, រូបគេគឺជាកីឡាករនាំលេងដ៏សំខាន់សម្រាប់ Barcelona។ រូបគេ (Iniesta) គឺជាកីឡាករដ៏អស្ចារ្យ ហើយខ្ញុំសង្ឃឹមថា គេនឹងធើ្វបានល្អក្នុងអាជីព។ ប្រហែលជាគេអាចនឹងមកទីនេះ (Newcastle)? » សម្ដីលោក Benitez៕ 

លោក Rafa Benitez
Iniesta

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]