អង់គ្លេស៖ គ្រូបង្វឹកចាស់វស្សា Arsene Wenger នឹងត្រូវទៅសួរសុខទុកក្រុមបិសាចក្រហម Manchester United ជាលើកចុងក្រោយ ក្នុងនាមជាគ្រូបង្វឹកក្រុម Arsenal នៅយប់សែ្អកនេះ ក្នុងការប្រកួតក្របខណ្ឌ Premier League។ 

ការប្រកួតថៃ្ងសែ្អកនេះ នឹងក្លាយជាការប្រកួតលើកទី២៨ហើយ ដែលអ្នកចាត់ការសញ្ជាតិបារាំង ដឹកនាំក្រុមទៅប្រកួតនៅ Old Trafford។ យ៉ាងណាមិញលោក Wenger បានបញ្ជាក់ថា នេះគឺជាលើកចុងក្រោយរបស់លោកដែលធើ្វការប្រកួតនៅ Old Trafford ក្នុងនាមជាគ្រូរបស់ក្រុមកាំភ្លើងធំ ប៉ុន្ដែលោកអាចនឹងមកប្រកួតនៅទីនេះសាជាថ្មីទៀត ប៉ុន្ដែនឹងអាចជាមួយក្រុមផ្សេង។ 

លោក Arsene Wenger

បុរសសញ្ជាតិបារាំងនេះ ក៏បានលើកសរសើរ Man Utd ដែរថា គឺជាក្លិបដែលអស្ចារ្យ និងមានប្រវត្ដិសាស្រ្ដច្រើនរាប់ពុំអស់នោះឡើយ។

«Manchester United គឺជាក្លិបដ៏ធំ ព្រមជាមួយកីឡាករល្អៗ។ ពេលដែលខ្ញុំក្រឡេងមើលទៅរកអតីតកាល ខ្ញុំយល់ថា ក្រុមទាំង២ (Arsenal និង Man Utd) គឺជាក្លិបដ៏ខ្លាំង។ ពួកគេមានដូចជា Giggs, Scholes, Beckham, Ronaldo និង Rooney ដែលសុទ្ធសឹងជាកីឡាករក្មេង ហើយល្អៗកាលជំនាន់នោះ» សម្ដី Wenger៕  

ឈុត Man Utd កាលពីអតីតកាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]