អង់គ្លេស៖ គ្រូបង្វឹកលោក Jose Mourinho ជឿជាក់ថា អ្នកចាំទី David De Gea នឹងបន្តអាជីពរបស់គេជាមួយ Manchester United ជាច្រើនឆ្នាំទៀត។

គ្រូបង្វឹករបស់ក្រុម Manchester United រូបនេះបាននិយាយក្នុងបទសម្ភាសមួយថា វាគ្មានផ្លូវទេ ដែល De Gea អាចនឹងចាកចេញពីទឹកដី Old Trafford នៅចុងរដូវកាលនេះ បើទោះបីជាមានពាក្យចចាមអារ៉ាមយ៉ាងណាក៏ដោយ។ 

កីឡាករ David De Gea

អតីតគ្រូបង្វឹកក្រុម Chelsea រូបនេះបាននិយាយបន្តថា លោកបាននិយាយជាមួយ De Gea ហើយរូបគេមិនមានគម្រោងចង់ចាកចេញពី Manchester United ដែរ។

លោក Mourinho បានបន្តទៀតថា អ្វីដែលធ្វើឲ្យកីឡាករឆ្នើមៗសប្បាយចិត្ត ហើយចង់បន្តអាជីពក្នុង Man Utd គឺពានរង្វាន់និងភាពជោគជ័យ ព្រោះកីឡាករគ្រប់រូបមិនចង់ចាកចេញពីក្លិបណាដែលមានភាពជោគជ័យនោះទេ ដូច្នេះលោកនឹងខិតខំប្រឹងប្រែងនាំជោគជ័យមកកាន់ក្លិបឲ្យខានតែបាន។

កីឡាករ David De Gea និងមិត្តរួមក្រុម

គួរឲ្យដឹងផងដែរថា ក្រុម Manchester United កំពុងតែត្រៀមកុងត្រាថ្មីឲ្យទៅកីឡាករ David De Gea ខណៈដែលកីឡាកររូបនេះកំពុងទាមទារតម្លៃខ្លួនដល់ទៅជាង ៥១ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ឯណោះ៕

កីឡាករ David De Gea និង លោក Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]