បរទេស៖ លោកប្រធានាធិបតីរបស់សហរដ្ឋអាមេរិក Donald Trump បានធើ្វការព្រមានទៅដល់ប្រទេសដែលប្រឆាំងនឹងសិទ្ធធើ្វជាម្ចាស់ផ្ទះ World Cup សម្រាប់ឆ្នាំ២០២៦។

អាមេរិក, កាណាដា និងមិកស៊ិក បានសម្រេចព្រមថា ពួកគេនឹងរួមដៃគ្នាសម្រាប់ការធើ្វជាម្ចាស់ផ្ទះក្នុងព្រឹត្ដិការណ៍បាល់ទាត់ពិភពលោកក្នុងរយៈពេល ៨ឆ្នាំទៀត។  

Donald Trump

យ៉ាងណាមិញប្រទេសដែលប្រឆាំងទៅនឹងប្រទេសទាំង៣ ខាងលើនេះ គឺប្រទេសម៉ារ៉ុក ខណៈដែលសេចក្ដីសម្រេចដោយសហព័ន្ធបាល់ទាត់ពិភពលោក FIFA ដែលនឹងធើ្វឡើងក្នុងទីក្រុង Moscow នៅថៃ្ងទី១៣ ខែមិថុនា ខាងមុខនេះ។

ប្រធានាធិបតីដែលឡើងកាន់តំណែងកាលពីឆ្នាំមុន បានបង្ហោះសារក្នុងគណនី Twitter ថា៖ «សហរដ្ឋអាមេរិក បានរួមគ្នាជាមួយ កាណាដា និងមិកស៊ិក ក្នុងការធើ្វជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០២៦។ វាជារឿងអៀនខ្មាស់ប្រសិនបើប្រទេសណាមួយដែលយើងតែងតែគាំទ្រចង់ប្រឆាំងនោះ។ តើមានហេតុផលអីដែលយើងត្រូវគាំទ្រប្រទេសទាំងនោះទៀត បើសិនជាពួកគេ មិនគាំទ្រយើងផងនោះ»។

គួរឲ្យដឹងដែរថា អាមេរិកធ្លាប់បានធ្វើជាម្ចាស់ផ្ទះ World Cup ម្ដងហើយកាលពីឆ្នាំ ១៩៩៤៕ 

Donald Trump
ពានរង្វាន់​ World Cup

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]