អេស្ប៉ាញ៖ ខែ្សបម្រើ Andres Iniesta បានប្រកាសជាផ្លូវការថា រូបគេនឹងចាកចេញពីក្រុម FC Barcelona នាពេលបញ្ចប់រដូវកាលនេះ ក្រោយចំណាយពេលជាង ២២ឆ្នាំ ជាមួយក្លិប។ 

Iniesta លា Barca ទាំងអាល័យ

ក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកាសមួយនេះ ខែ្សបម្រើសញ្ជាតិអេស្ប៉ាញ បាននិយាយថា៖ «ពួកយើងបានមកដល់ទីនេះកាលពី ២៥ឆ្នាំមុនក្នុងឡានរបស់ពួកយើង។ ពេលនេះ ពួកគេនៅទីកន្លែងនេះនៅពេលដែលខ្ញុំប្រកាសចាកចេញ។ ដំណើរមួយនេះពិតជាមានភាពក្ដុកក្ដួលខ្លាំងសម្រាប់ខ្ញុំ តែវាពិតជាខ្លោចចិត្ដខ្លាំងជាងនេះទៀត ពេលដែលខ្ញុំត្រូវបញ្ចប់វាត្រឹមនេះ»។ 

Iniesta លា Barca ទាំងអាល័យ

យ៉ាងណាមិញ កីឡាករវ័យ ៣៣ឆ្នាំ ដែលជាជួយអេស្ប៉ាញ លើកពាន World Cup ឆ្នាំ២០១០ មិនបាន បញ្ជាក់ទេថា ក្លិបថ្មីខ្លួនជាក្លិបណានោះទេ ដោយគ្រាន់តែថា មិនមែនជាក្លឹបអឺរ៉ុប ព្រោះខ្លួនមិនចង់លេងប៉ះ Barcelona។

បើតាម Marca ចុះផ្សាយថ្ងៃនេះ កីឡាករអេស្ប៉ាញនឹងទៅលេងនៅចិន ហើយនឹងទទួលបានប្រាក់ឈ្នួល២០ លានអឺរ៉ូ (ប្រមាណ ២៤លានដុល្លារសហរដ្ឋអាមេរិក) ក្នុងមួយឆ្នាំ ដែលនេះជាប្រាក់ឈ្នួលគុណនឹងពីរ លើប្រាក់ឈ្នួលសព្វថ្ងៃ៕ 

Iniesta លា Barca ទាំងអាល័យ
ថ្នាក់ដឹកនាំ Barca
កីឡាកររបស់ Barca
សន្និសីទរបស់ Iniesta
គ្រួសារ Iniesta

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]