ភ្នំពេញ៖ តារាសម្តែងស្រី ហាក់ ឌីជូរលីន ហាក់ដូចជាមានសន្ទុះការងារសិល្បៈឡើងវិញ ក្រោយពីជួបរឿងហេតុដ៏អាក្រក់ ដោយនាងបានលោត ពីលើអគារ តែសំណាងល្អ គ្រាន់តែរបួស។

ប៉ុន្តែទោះជារឿងនេះ មិនឈានទៅដល់ គ្រោះថ្នាក់ធំដល់ជីវិត ក៏នាងត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតត្រូវសម្រាកនៅមន្ទីរពេទ្យ រាប់អាទិត្យ ដែលដៃរបស់នាងបានបាក់ទាំងស្រុង តែនៅពេលនេះ នាងអាចមានចលនាឡើងវិញហើយ។

អ្វីដែលអ្នកមិននឹកស្មានដល់ គឺកាលពីប៉ុន្មានម៉ោងមុន គេបានឃើញស្នាមដេរនៅលើដៃជាច្រើនថ្នេរ ដែលធ្វើឲ្យគេភ្ញាក់ផ្អើល និងអាណិតនាង ដែលត្រួវមានស្លាកស្នាមបែបនេះ ទាំងខ្លួនជាមនុស្សស្រី និងជាតារាផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]