ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងមានការផ្លាស់ប្ដូរ Coach The voice Kids រដូវកាលទី២ ពីអ្នកនាង សុគន្ធ និសា មកជា កញ្ញា សួស វីហ្សា ក៏មានមតិមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែមិននឹកស្មានថា អាចមានការប្ដូរគណៈកម្មការបែបនេះ។

យ៉ាងណាមិញ គ្រាន់តែឃើញ ផុសស្ទើរថ្មីនេះភ្លាម ក៏មានប្រភពអ្នកជិតដិត នឹងអ្នកនាង សុគន្ធ និសា បានឆ្លើយតប បកស្រាយយ៉ាងច្បាស់ ពីមូលហេតុដើមទង ដែលនាំឲ្យ តារាស្រីរូបនេះ មិនធ្វើជា Coach សម្រាប់រដូវកាលថ្មី។

ក្នុងនោះគេបានលើកឡើងថា មកពីអ្នកនាង និសា ទើបរៀបការសាងគ្រួសារ ចង់មិនចង់ អ្នកនាង ត្រូវមានពេលសម្រាប់អ្នកផ្ទះ ម្យ៉ាងទៀត សព្វថ្ងៃនេះដែរ ​ម្ចាស់បទ«បើស្រលាញ់ម្ដ៉េចទុកអូនចោល» រូបនេះ កំពុងមានភាពមមាញឹកខ្លាំង ក្នុងការថតស្ពត ថតរឿងថ្មីៗ ជាច្រើន ណាមួយត្រូវចេញ សម្ដែងតាមកម្មវិធីនានាច្រើន ខ្លាចគ្មានពេលសម្រាប់ កម្មវិធីលំដាប់ពិភពលោក មួយនេះបានគ្រប់គ្រាន់ ទើបសម្រេចចិត្ត ដកខ្លួនមិនធ្វើជាCoachតែម្ដង៕ 

ហេតុផល សុគន្ធ និសា មិនធ្វើ Coach The voice Kids
ហេតុផល សុគន្ធ និសា មិនធ្វើ Coach The voice Kids
ហេតុផល សុគន្ធ និសា មិនធ្វើ Coach The voice Kids

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា