ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងរួចមកហើយថា កាលពីប៉ុន្មានរយៈមុន តារាសម្តែងស្រី សេង សូណា បានបង្ហោះរូបថតស៊ិចស៊ី សាហាវ ជាមួយនឹងឈុតប៊ីគីនី យ៉ាងស្រើបស្រាល។ ដោយក្នុងនោះ នាងក៏បានបញ្ជាក់ផងដែរថា ការស្លៀកពាក់បែបនេះ គឺមានតែក្នុងបទចម្រៀង និងថតស្ពត គឺមិនមែនជីវិតក្រៅឆាករបស់នាង។

ប៉ុន្តែទោះបីជាយ៉ាងណា ក៏មានមនុស្សជាច្រើន និង តារាមួយចំនួន បានសម្តែងការមិនពេញចិត្ត លើការស្លៀកពាក់របស់នាង ដោយនិយាយថា នាងធ្វើខ្លួន ស៊ិចស៊ីជ្រុលហួសហេតុ។

ដោយអត់ទ្រាំនឹងការរិះគន់ កញ្ញា សូណា បានសរសេរសារមួយ ដោយថា «ផ្តាំទៅអ្នកស៊ិចស៊ីខ្លះដែលទើសខ្ញុំតើភាពស៊ិចស៊ី របស់អ្នកមានក្នុងសាច់រឿងដូចខ្ញុំទេបើគ្មានទេកុំពូកែព្រុសពេកខ្មាស់គេទុកក្នុងខួរគិតរឿងរកដេកស៊ីខ្លួនឯងទៅ ! នេះជាឈុតខ្ញុំថតរឿងអោយផលិតកម្មបរទេសទេបងៗ»។

សាររបស់នាង ហាក់ដួចជា ខឹងសម្បារខ្លាំង ទៅលើមតិរបស់មនុស្សមួយចំនួន ដែលបានថាស្តីឲ្យនាង ក្រោយពីនាងបានបង្ហោះរូបថតស៊ិចស៊ី កាលពីប៉ុន្មានថ្ងៃមុន៕

សេង សូណា
សេង សូណា
សេង សូណា
សាររបស់សេង សូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេង សូណា