ភ្នំពេញ៖ ពិធីភ្ជាប់ពាក្យ របស់ម្ចាស់ពាន Cambodian Idol រដូវកាលទី១ លោក នី រតនា និងកូនស្រីអ្នកជំនួញ កញ្ញា សុវណ្ណ ភក្តិណា បានបញ្ចប់យ៉ាងរលូន កាលពីព្រឹកមិញនេះ។

អ្វីដែលពិសេស និងកាន់តែគួរឲ្យចាប់អារម្មណ៍ ក្នុងកម្មវិធីភ្ជាប់ពាក្យនេះ បានធ្វើឲ្យអ្នកចូលរួមជាច្រើន ស្រឡាំងកាំង នឹងសម្រស់អ្នកទាំង២ជាខ្លាំង ព្រោះរាល់ការតុបតែង នៃពិធីទាំងមូល ពិតជារៀបចំបានយ៉ាងពិសេស  ឯកូនក្រមុំ ពិតជាស្រសស្អាត លេចធ្លោមែនទែន តែម្ដង។

ចំពោះប្រិយមិត្តប្រហែលជាមិននឹកស្មានទេថា  ស្នាដៃនៃការតុបតែងខ្លួននេះ គឺជារបស់សម្អាងការ ណុប ដាណេ ដែលជាសម្អាងការតែមួយ ជាមួួយមង្គលការរបស់កំពូលតារាចម្រៀងអ្នកនាង សុគន្ធ និសា។

តាមការផ្ដល់កិច្ចសម្ភាសន៍ ម្ចាស់សម្អាង ជាមួយ ខ្មែរឡូត គេបានបញ្ជាក់យ៉ាងច្បាស់ថា លោក នី រតនា និងគូដណ្ដឹង បានជ្រើសយកកញ្ចប់សេវាកម្មធំ ដែលគ្រប់សម្លៀកបំពាក់ គឺថ្មីទាំងអស់ ឯតម្លៃសរុបវិញ គឺ១៧០០ដុល្លារ ប៉ុន្តែខាងសម្អាងការក៏មានកញ្ចប់សេវាកម្ម ត្រឹម១២០០ដុល្លារ ឬក្រោមនេះដែរ៕

នី រតនា និងគូដណ្ដឹង
នី រតនា និងគូដណ្ដឹង
នី រតនា និងគូដណ្ដឹង
នី រតនា និងគូដណ្ដឹង
នី រតនា និងគូដណ្ដឹង
នី រតនា និងគូដណ្ដឹង
នី រតនា និងគូដណ្ដឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា