ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀងស្រីប្រចាំផលិតកម្មថោន អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះផ្ទាំងរូបភាព ខ្សែភាពយន្តមួយ ដែលមាន វត្តមានស្វាមីរបស់អ្នកនាងគឺ លោក ឃុំ ប៉ុណ្ណាដែត ចូលរួមសម្ដែង ដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជាក់ស្ដែង កន្លងមកតារាចម្រៀងគូស្វាមីភរិយាមួយគូនេះ ធ្លាប់បានទទួលការគាំទ្រជាខ្លាំង មិនថានៅក្នុងវិស័យចម្រៀង ឫក៏សម្ដែងនោះទេ ជាពិសេសការសម្ដែងនៅក្នុងខ្សែភាពយន្តរឿង ‹‹ ខ្មោចនាងភូមរី ›› ដែលជាខ្សែភាពយន្តទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត។

ជាមួយគ្នានេះដែរ បន្ទាប់ពីអ្នកទាំងពីរបាន សម្រេចចិត្ត​រៀបអាពាហ៍ពិពាហ៍មក ក៏បានផ្អាកពីសិល្បៈសម្ដែងមួយនេះ ប៉ុន្តែថ្មីៗនេះ ស្រាប់តែគូស្វាមីភរិយាគំរូមួយគូនេះ បានមករួមដៃគ្នា សម្ដែងក្នុងខ្សែភាពយន្តថ្មី រឿង ‹‹ចិញ្ចៀនខ្មោច›› ដែលជាខ្សែភាពយន្តបែបភ័យរន្ធត់ ដូចរឿងមុនដែរ ហើយរឿងនេះនឹងត្រៀមបញ្ចាំងតាមរោងភាពយន្តនានា នៅថ្ងៃទី៣១ ខែឧសភា ២០១៨ ខាងមុខនេះ។

ទោះជាយ៉ាងណាក្ដី គេរំពឹងថាការវិលមកវិស័យសម្ដែងរបស់ តារាចម្រៀង អ្នកនាង យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត នឹងទទួលបានការគាំទ្រជាថ្មី ដូចខ្សែភាពយន្តដែលអ្នកទាំងពីរធ្លាប់បានសម្ដែងរួមគ្នាកន្លងមក៕ 

យក់ ថិតរដ្ឋា និង  ឃុំ ប៉ុណ្ណាដែត
យក់ ថិតរដ្ឋា និង  ឃុំ ប៉ុណ្ណាដែត
ផ្ទាំងរូបភាពខ្សែភាពយន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុំ ប៉ុណ្ណាដែត