បើប្រិយមិត្តជាអ្នកមិនចូលចិត្តបរិភោគបន្លែ ប៉ុន្ដែសង្ឃឹមថាយ៉ាងហោចណាស់ ប្រហែលជាមិនស្អប់ប៉េងប៉ោះទេ មែនទេ? យោងតាមការសិក្សាស្រាវជ្រាវ ពីវេជ្ជបណ្ឌិតចិន និងជប៉ុន បានឲ្យដឹងថា បើបរិភោគផ្លែប៉េងប៉ោះ ម្ដងម្កាលក្នុងមួយសប្ដាហ៍ វាអាចបន្ថយការឈឺចាប់ក្នុងចិត្ត ពីការបាក់ទឹកចិត្ត។

នៅក្នុងការសិក្សាស្រាវជ្រាវ ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត កាយជីន (Kaijun Niu) នៅបហារិទ្យាល័យពេទ្យ ធានជិន បានធ្វើការវិភាគទៅលើ អ្នកមានជំងឺផ្លូវចិត្ត ឬស្មារតីមិននឹងន និងរបៀបរបបនៃការបរិភោគអាហារ លើប្រជាជនជនប៉ុន ស្រីប្រុសចំនួន ១០០០នាក់ ដែលមានអាយុ ៧០ឆ្នាំ និងលើសពី៧០ឆ្នាំ។

លទ្ធផលនៃការវីភាគបានបញ្ជាក់ឲ្យឃើញថា មនុស្សដែលបរិភោគប៉េងប៉ោះពី ២ ទៅ ៦ដង ក្នុងមួយសប្ដាហ៍ គឺភាគរយនៃការឈឺចាប់ ពីការបាក់ទឺកចិត្ត មានតិចជាងអ្នកដែលមិនបានបរិភោគប៉េងប៉ោះ ៤៦%។

ផ្លែប៉េងប៉ោះមានលទ្ធភាពខ្ពស់ ក្នុងការប្រឆាំងនឹងអុកស៊ីដកម្មគឺមី និងសារធាតុដែលធ្វើឲ្យប៉េងប៉ោះ មានពណ៌ក្រហមគឺអាចកាត់បន្ថយនៃជម្ងឺ ដូចជា មហារីក និង បេះដូង។ អ្នកវិទ្យាសាស្រ្ដក៏បានយកបន្លែ ផ្សេងៗមួយចំនួនមកពីសោធន៍ដែរ ដូចជា ស្ពៃ ការ៉ុត ខ្ទឹមបារាំង និងល្ពៅ ប៉ុន្ដែមានតែប៉េងប៉ោះទេ ដែលមានប្រសិទ្ធភាពក្នុងការជួយ ព្យាបាលជំងឺផ្លូវចិត្តនេះ។

ក្រោយពីអានអត្ថបទនេះរួច តើប្រិយមិត្តចង់បរិភោគប៉េះប៉ោះដែរ ឬ ទេ?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]