ភ្នំពេញ៖ ព្រឹកមិញនេះ តារាចម្រៀងវ័យក្មេងប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាសលោក នី រតនា បានភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងរបស់ខ្លួនរួចរាល់ហើយ បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ព្រោងព្រាត។

ដោយនៅក្នុងនោះផងដែរ រូបថតស្អាតៗជាច្រើនសន្លឹករបស់តារាចម្រៀងលោក នី រតនា និងគូដណ្តឹងរូបស្រស់ក្នុងថ្ងៃភ្ជាប់ពាក្យ ក៏ត្រូវបានគេបង្ហោះជាបន្តបន្ទាប់ អមជាមួយនឹងពាក្យជូនពរអ្នកទាំងពីរ ឱ្យមានសុភមង្គលជារៀងរហូតតទៅថ្ងៃអនាគត។

ជាក់ស្តែងនៅក្នុងថ្ងៃភ្ជាប់ពាក្យនេះ លោក នី រតនា និងកញ្ញា ហេង សុវណ្ណភក្តិណា ដែលជាគូដណ្តឹងពិតជាស្រស់ស្អាត និងស្រស់សង្ហាខ្លាំងណាស់ ក្នុងឈុតសម្លៀកបំពាក់បុរាណតាមបែបប្រពៃណីខ្មែរយើង។

នី រតនា និងគូដណ្តឹងក្នុងថ្ងៃភ្ជាប់ពាក្យ
នី រតនា និងគូដណ្តឹងក្នុងថ្ងៃភ្ជាប់ពាក្យ
នី រតនា និងគូដណ្តឹងក្នុងថ្ងៃភ្ជាប់ពាក្យ

ប៉ុន្តែងាកទៅមើលសម្រស់របស់កញ្ញា សុវណ្ណភក្តិណា ដែលជាគូដណ្តឹង និងជាកូនស្រីអ្នកជំនួញដ៏ល្បីម្នាក់នៅរាជធានីភ្នំពេញ ពេលនៅខាងក្រៅវិញ ក៏មានភាពស្រស់ស្អាតខ្លាំងណាស់ដែរ មុខឡើង Cute គួរឱ្យស្រលាញ់ណាស់ សាកសមជាមួយនឹងលោក នី រតនា ដែលមានវ័យក្មេងដូចគ្នា។

កូនក្រមុំក៏ស្អាត កូនកម្លោះក៏សង្ហាដូច្នេះ មានអ្នកលួចច្រណែននឹងគូស្នេហ៍មួយគូនេះ មិនតិចនាក់នោះទេ៕

ទស្សនាកម្រងរូបភាពខាងក្រោមដោយមេត្រី៖

សម្រស់កញ្ញា ភក្តិណា ក្នុងថ្ងៃភ្ជាប់ពាក្យ
សម្រស់កញ្ញា ភក្តិណា ក្នុងថ្ងៃភ្ជាប់ពាក្យ
សម្រស់កញ្ញា ភក្តិណា នៅខាងក្រៅ
សម្រស់កញ្ញា ភក្តិណា នៅខាងក្រៅ
សម្រស់កញ្ញា ភក្តិណា នៅខាងក្រៅ
សម្រស់កញ្ញា ភក្តិណា នៅខាងក្រៅ
សម្រស់កញ្ញា ភក្តិណា នៅខាងក្រៅ
សម្រស់កញ្ញា ភក្តិណា នៅខាងក្រៅ
សម្រស់កញ្ញា ភក្តិណា នៅខាងក្រៅ
សម្រស់កញ្ញា ភក្តិណា នៅខាងក្រៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា