ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាកំប្លែង ដែលជាកូនស្រី ម្ចាស់ល្ខោនបាសាក់ អ្នកនាង ផន សុផារី ត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីនាងបានបង្ហោះនូវគ្រឿងអលង្ការ និងប្រាក់ដុល្លារជាច្រើន សម្រាប់ចងដៃកូនស្រី នៅពេលកូននាងចេញខែ ។ 

ចំពោះប្រិយមិត្ត ប្រហែលជាបានជ្រាបហើយថា ជីវិតឯកជន តារាស្រីចម្រៀងបុរាណរូបនេះ តែងទទួលបានការកោតសរសើរ មិនដាច់ពីមាត់ ពីវាសនា ក្នុងជីវភាពរស់នៅយ៉ាងសម្បូរបែប ជាពិសេស ថែមទាំងមានស្វាមីសង្ហា ដែលតាមមើលថែ មិនឲ្យទាស់ចិត្ត ទៀតផង។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ បើទោះជោគវាសនា អ្នកម្ដាយវ័យក្មេងរូបនេះ មានទ្រព្យុហូរហែរមិនខ្វះពិតមែន តែនាង ក៏នៅព្យាយាម  ស្វាត់ស្វែង ប្រឹងប្រកបការងារ ដើម្បីរកប្រាក់ចំណូលបន្ថែម សម្រាប់គ្រួសារដ៏មានសុភមង្គលនេះដែរ។

ដោយមុននេះ អ្នកនាងបានបង្ហោះវីដេអូ កំពុងច្រៀងភ្លេងការយ៉ាងពិរោះ ស្របពេលដែលខ្លូន ទើបសម្រាលកូនខ្ចីបានជាង២ខែ ប៉ុណ្ណោះ ពិតជាគួរឲ្យសរសើរមែនទែន ដែលនាងខិតខំធ្វើការ ទាំងសរសៃខ្ចីបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ផន សុផារី
ផន សុផារី
ផន សុផារី
ផន សុផារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី