ភ្នំពេញ៖ តារាចម្រៀងជើងចាស់អ្នកស្រី សួន ចន្ថា បានប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដោយនៅតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនទូទៅ។
ហើយងាកទៅមើលពីជីវិតឯកជនរបស់អ្នកស្រីវិញ ក៏ជាអ្នកមានម្នាក់ផងដែរ និងមានកូនប្រុសម្នាក់ពេញកម្លោះ មានរូបរាងសមសួន ដែលអ្នកគាំទ្រភាគច្រើនមិនសូវបានដឹងប៉ុន្មាននោះទេ។
ជាក់ស្តែង កាលពីម្សិលមិញនេះ កូនប្រុសកម្លោះរបស់អ្នកស្រី សួន ចន្ថា ក៏បានភ្ជាប់ពាក្យរួចជាស្រេចផងដែរ ជាមួយនឹងកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ ក្រោយបានស្រលាញ់ពេញចិត្តគ្នាទៅវិញទៅមក។
ប៉ុន្តែពិធីភ្ជាប់ពាក្យកូនប្រុសរបស់អ្នកស្រី សួន ចន្ថា ម្សិលមិញនេះ ហាក់ដូចជាធ្វើឡើងដោយស្ងាត់ៗ មិនមានវត្តមានអ្នកសិល្បៈប្រុសស្រីរូបណាទៅចូលរួមទេ។
តែថ្វីត្បិតពិធីរៀបចំឡើងតាមបែបស្ងប់ស្ងាត់មែន គេឃើញចិញ្ចៀនភ្ជាប់ពាក្យរបស់កូនប្រុស និងអនាគតកូនប្រសារស្រីរបស់តារាចម្រៀងជើងចាស់រូបនេះ គឺពិតជាមានដាំត្បូងច្រើនគ្រាប់ និងមានវង់ធំយ៉ាងស្រស់ស្អាត មើលទៅពេញភ្នែកណាស់៕
ទស្សនារូបភាពក្នុងពិធីភ្ជាប់ពាក្យរបស់កូនប្រុសតារាចម្រៀង សួន ចន្ថា ដូចខាងក្រោមនេះទាំងអស់គ្នា៖
ប្រភពរូបភាពពី៖ ហ្វេសប៊ុក អ្នកស្រី សួន ចន្ថា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]