ភ្នំពេញ៖ កំពូលតារាចម្រៀងល្បីល្បាញប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាសលោក ឆន សុវណ្ណរាជ និងកញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានអ្នកគាំទ្រជាច្រើនមើលឃើញថា គឺដៃគូដ៏សាកសមជាមួយគ្នាបំផុត ពេលបណ្តើរគ្នាទៅណាមកណាម្តងៗ។

នេះក៏ជាហេតុមួយ ធ្វើឱ្យអ្នកគាំទ្រដែលជាហ្វេនៗរបស់កំពូលតារាចម្រៀងទាំងពីរដួងនេះ ចង់ឱ្យពួកគេក្លាយទីជាគូស្នេហ៍នឹងគ្នាយ៉ាងពិតប្រាកដខ្លាំងណាស់។

ហើយជារឿយៗ គេក៏តែងតែឃើញលោក ឆន សុវណ្ណរាជ និងកញ្ញា ឱក សុគន្ធកញ្ញា បង្ហាញភាពស្និទ្ធជាមួយគ្នាជាញឹកញាប់ ពេលចេញសម្តែងរួមគ្នាទៅតាមឆាកតន្រ្តី ឬនៅតាមការថត MV ផ្សេងៗ។

ជាក់ស្តែង កាលពីយប់មិញនេះ នៅលើបណ្តញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កញ្ញា ឱក សុគន្ធកញ្ញា ក៏បានបង្ហាញឱ្យឃើញពីរូបភាពមួយចំនួនរបស់ខ្លួន និងលោក ឆន សុវណ្ណរាជ ដូចជាកំពុងតែថត MV ជាមួយគ្នា យ៉ាងផ្អែមល្ហែម ធ្វើឱ្យអ្នកគាំទ្រឃើញហើយមិនសរសើរមិនបាន និងលើសជាតិស្ករពេលឃើញអ្នកទាំងពីរស្និទ្ធស្នាលជាមួយគ្នាខ្លាំងប្រៀបដូចជាគូស្នេហ៍ដូច្នេះ៕

ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖  

ឱក សុគន្ធកញ្ញា
សុវណ្ណរាជ និងកញ្ញា
សកម្មភាពថតរបស់ សុវណ្ណរាជ និងកញ្ញា
សកម្មភាពថតរបស់ សុវណ្ណរាជ និងកញ្ញា
រូបភាពផ្អែមល្ហែមរបស់ សុវណ្ណរាជ និងកញ្ញា
រូបភាពផ្អែមល្ហែមរបស់ សុវណ្ណរាជ និងកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ