ភ្នំពេញ៖ កាលពីថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលដឹងដំណឹងថាលោក នី រតនា នឹងភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាត ដែលជាកូនអ្នកជំនួញម្នាក់។ យ៉ាងណាមិញ រឿងរ៉ាវមួយនេះ ក៏ត្រូវបានបញ្ជាក់ពីសាមីខ្លួនលោក នី រតនា ថាលោកនឹងមានពិធីភ្ជាប់ពាក្យ នាចុងខែមេសានេះពិតប្រាកដមែន។

ដោយឡែក ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនបែរជាឆ្ងល់ថាលោក នី រតនា មានវ័យនៅក្មេងប៉ុណ្ណឹងសោះ ហេតុអ្វីលោកបែរភ្ជាប់ពាក្យលឿនយ៉ាងនេះ ព្រោះថាលោកទើបតែចូលសិល្បៈមិនទាន់បានយូរប៉ុន្មាននោះទេ។

ជាក់ស្តែង ចម្ងល់ទាំងនេះ បានធ្វើឲ្យមហាជនមួយចំនួនទៀត គិតដល់រឿងមួយដែលលោកធ្លាប់ធ្វើនៅក្នុងថ្ងៃមង្គលការរបស់ កំពូលតារាចម្រៀងអ្នកនាង សុគន្ធ និសា ដែលវាអាចជាមូលហេតុមួយ ធ្វើឲ្យលោកងាយនឹងភ្ជាប់ពាក្យបានយ៉ាងរហ័សបែបនេះ។ 

ក្នុងនោះដែរ តើប្រិយមិត្តនៅចាំទេ? នៅក្នុងថ្ងៃមង្គលការអ្នកនាង សុគន្ធ និសា លោក នី រតនា គឺជាមនុស្សតែម្នាក់គត់ ដែលចាប់បានផ្កាពីកូនក្រមុំ កូនកម្លោះ។ ហើយការដែលចាប់បានផ្កានេះ គឺមានតំណាលតៗគ្នាថា បើសិនជាអ្នកណាចាប់បាននោះ ម្នាក់នោះនឹងអាចជាអ្នករៀបការបន្ទាប់ ឬនឹងអាចរៀបការក្នុងពេលឆាប់ៗ។

ស្របពេលជាមួយគ្នានេះហើយ ទើបធ្វើឲ្យអ្នកគាំទ្របែរជាគិតថា ដោយសារតែ នី រតនា ធ្លាប់ចាប់បានផ្កាក្នុងថ្ងៃមង្គលការអ្នកនាង សុគន្ធ និសា បែបនេះសោះ បានជាលោក ឆាប់ភ្ជាប់ពាក្យលឿនយ៉ាងនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សុគន្ធ និសា
នី រតនា
សុគន្ធ និសា និង នី រតនា
នី រតនាក្នុងមង្គលការសុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា