ភ្នំពេញ៖ អតីតតារាសម្តែងប្រុសរូបសង្ហាលោក ថៃ នរៈពិទូ ក្រោយពីបានរួចផុតទោស ពីបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនមក លោកក៏បានវិលមកប្រើជីវិតជាថ្មី កែប្រែខ្លួនជាពលរដ្ឋល្អ ជាមេគ្រួសារ ក៏ដូចជាកូនដ៏ល្អ ដោយលោកតែងតែដើរតាម លោកឪពុក ជួយធ្វើកិច្ចការក្នុងជួររដ្ឋាភិបាល និងសិក្សាពីចំណេះដឹងបន្ថែមទៀតផងដែរ។

ថៃ នរៈពិទូ ដើរតាមជួយការងារឪពុក

លើសពីនេះទៅទៀតនោះ នៅក្នុងថ្ងៃនេះផងដែរ ពោលគឺនៅថ្ងៃទី២៦ ខែមេសា គឺជាថ្ងៃកំណើតគម្រប់អាយុ២៨ឆ្នាំ របស់ លោក ថៃ នរៈពិទូ។ ដោយក្នុងនោះ លោកក៏បានធ្វើរឿងដ៏មានទឹកចិត្តមួយ ដោយបាននាំយក បាញ់ហយ ជាង១០គីឡូ ដែលម្តាយរបស់លោកខំធ្វើដោយផ្ទាល់ដៃ យកទៅជប់លៀងជូនដល់ កម្មករធ្វើផ្ទះជាង១៥នាក់ថែមទៀតផង។

ដោយនេះជាពាក្យសម្តីរបស់ម្តាយលោកថៃ នរៈពិទូបានរៀបរាប់៖ «ថ្ងៃខួបកំណើតកូន ខ្ញុំបានធ្វើបាញ់ហយ ជាងដប់គីឡូ ឲ្យកូន យកទៅជូនជាង 15 នាក់ដែលកំពុងតែធ្វើផ្ទះ។ ហើយពេលល្ងាចក៏មានជប់លៀងជាងដែរ សូមបុណ្យកុសល ទាំងអស់នេះបានដល់កូនប្រុសខ្ញុំ ក្លាយជាពលរដ្ឋល្អ ក្នុងសង្គមជាតិ ជារៀងរហូតទៅ Happy birthday my son. I love you 26.04.2018»៕ 

ថៃ នរៈពិទូ
ថៃ នរៈពិទូ
ថៃ នរៈពិទូ
ថៃ នរៈពិទូ
ថៃ នរៈពិទូ ដើរតាមជួយការងារឪពុក
ថៃ នរៈពិទូ ដើរតាមជួយការងារឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ នរៈពិទូ