ចិន៖ ទីក្រុង Xiongan នៃប្រទេសចិននឹងទទួលបានប្រព័ន្ធដឹកជញ្ជូនអាហារដោយស្វ័យប្រវត្តិមួយនៅពេលឆាប់ៗខាងមុខនេះ។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្រុមហ៊ុន Baidu នឹងធ្វើការសាកល្បងប្រព័ន្ធរថយន្តដឹកជញ្ជូនអាហារដោយស្វ័យប្រវត្តិ ដោយរួមសហការជាមួយក្រុមហ៊ុន Meituan-Dianping។ ការសាកល្បងដំបូងរបស់គេនឹងធ្វើឡើងនៅទីក្រុង Xiongan ដែលមានចម្ងាយ ១០០គីឡូម៉ែត្រពីរដ្ឋធានីប៉េកាំង។

រូបតំណាង

អ្នកដែលធ្វើការនៅក្នុងគម្រោងនេះបាននិយាយថា ការសាកល្បងនេះត្រូវបានគេគ្រោងថានឹងធ្វើឡើងនៅថ្ងៃទី១ ខែឧសភា ក៏ប៉ុន្តែទីក្រុង Xiongan មិនទាន់សម្រេចហេដ្ឋារចនាសម្ព័ន្ធដែលគេត្រូវការជាចាំបាច់នៅឡើយទេ ដូចនេះហើយការសាកល្បងនឹងត្រូវពន្យារពេលសិន។

យានយន្តស្វ័យប្រវត្តិមិនត្រឹមតែកាត់បន្ថយប្រាក់ចំណាយទៅលើកម្មករដឹកជញ្ជូនប៉ុណ្ណោះទេ  ប៉ុន្តែវាក៏អាចជួយសម្រួលដល់បញ្ហាគ្រោះថ្នាក់ដែលអាចកើតមានឡើងនៅពេលដឹកជញ្ជូនទៅទីស្ងាត់ផងដែរ។

រូបតំណាង

Baidu គឺជាក្រុមហ៊ុនដែលនាំមុខគេខាងបច្ចេកវិទ្យាយានយន្តបើកបរស្វ័យប្រវត្តិនៅក្នុងប្រទេសចិន។ ហើយកាលពីខែមុននេះ ក្រុមហ៊ុន Baidu ក៏បានក្លាយជាក្រុមហ៊ុនមុនដំបូងបំផុតផងដែរ ដែលទទួលបានស្លាកលេខឡានពិសេស សម្រាប់ប្រើប្រាស់លើការសាកល្បងរថយន្តស្វ័យប្រវត្តិរបស់ខ្លួននៅតាមដងផ្លូវនៃរដ្ឋធានីប៉េកាំង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]