ភ្នំពេញ ៖ នាយព្រែក បានដើរ លើវិថីសិល្បៈនេះ ក៏ព្រោះតែលោកបានទទួលការបណ្ដុះបណ្ដាល ពីតារាកំប្លែង អ្នកស្រី នួន សារី ហៅ យាយយ៉យ ហើយក៏ត្រូវជាម្ដាយរបស់លោកផងដែរ។ ហើយបច្ចុប្បន្ននេះ នាយ ព្រែក មិនត្រឹមតែជាតារាកំប្លែងប៉ុណ្ណោះទេ លោក ថែមទាំងក្លាយជាពិធីករវ័យក្មេង ដែលកំពុងមានប្រជាប្រិយភាពមួយរូបផងដែរ ។

យ៉ាងណាមិញ ជារឿយៗ នាយព្រែក តែងបង្ហាញភាពដឹងគុណចំពោះលោក យាយ​យ៉យ ដែលត្រូវជាម្ដាយរបស់លោកជានិច្ច។ ជាក់ស្តែង កូនប្រុសពៅ យាយយ៉យ រូបនេះ បានបង្ហោះរូបថតឱបថើបម្ដាយកាលពីនៅក្មេង និង ពេលបច្ចុប្បន្ន ដោយលោកបាន សរសេររៀបរាប់ថា ៖ « ស្នាមថើបរបស់កូនចំពោះម៉ែ ២០ ឆ្នាំមុន និង បច្នុប្បន្នពិតជាខុសគ្នាឆ្ងាយណាស់ តែស្ថិតក្នុងអត្ថន័យតែមួយគឺ (កូនស្រឡាញ់ម៉ែខ្លាំងបំផុត ) » ។

ពាក្យពេចន៍មួយឃ្លានេះរបស់ នាយព្រែក ទទួលបានការកោតសរសើរថាជាកូនកតញ្ញូមិនថាពីមិត្តសិល្បៈ ឫក៏មហាជនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនោះទេ។ 

នាយព្រែក និង យាយយ៉យ
នាយព្រែក និង យាយយ៉យ
នាយព្រែក និង យាយយ៉យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ព្រែក