ភ្នំពេញ៖ អតីតតារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា បានចាប់ដៃជាស្វាមីភរិយា រស់នៅជាមួយគ្នាជាច្រើនឆ្នាំមកហើយ។ ម៉្យាងវិញទៀត ស្នេហារវាងអ្នកទាំងពីរ ពិតជាមានសុភមង្គលខ្លាំងមែនទែន ដោយអ្នកពួកគេតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច នៅលើបណ្តាញសង្គម ដែលធ្វើឲ្យមហាជនមួយចំនួន លួចច្រណែននូវសេចក្តីសុខរបស់អ្នកទាំង២ខ្លាំងមែនទែន។

ដោយឡែក កាលពីព្រឹកមិញនេះ ផ្អែកលើគណនីហ្វេសប៊ុករបស់លោក ឃុំ ប៉ុណ្ណាដែត បានធ្វើឲ្យមហាជនផ្ទុះសំណើចខ្លាំងមែនទែន នៅពេលដែលឃើញលោកបង្ហោះវីដេអូ បទចម្រៀងរបស់ប្រពន្ធខ្លួន ដោយភ្ជាប់ជាមួយសារមួយឃ្លាថា៖ “អរគុណប្រពន្ធសម្លាញ់ដែលបានផ្ញើចំរៀងមួយនេះមកបង តែសង្ឃឹមថាមិនមែនច្រៀងឌឺបងទេណា!”។

យ៉ាងណាមិញបទចម្រៀង ដែលអ្នកនាង យក់ ថិតរដ្ឋា ផ្ញើឲ្យលោកស្តាប់នោះ សុទ្ធតែជាបទមនោសញ្ចេតនាបែបកម្សត់ទាំងអស់ ដូច្នេះហើយទើបធ្វើឲ្យអតីតតារាចម្រៀងរូបនេះ ពោលពាក្យបែបនេះដាក់ប្រពន្ធខ្លួនវិញ។

ទោះជាយ៉ាងណាក្តី បទចម្រៀងរបស់អ្នកនាង យក់ ថិតរដ្ឋា ពិតជាពិរោះខ្លាំងមែនទែន ហើយចំពោះអត្ថន័យវិញមិនណយនោះដែរ ប៉ុន្តែបទទាំងនេះ មិនទាន់ចេញលក់ជាផ្លូវការនោះទេ៕

ទស្សនាវីដេអូខាងក្រោម៖

ឃុំ ប៉ុណ្ណាដែត និងយក់ ថិតរដ្ឋា
ឃុំ ប៉ុណ្ណាដែត និងយក់ ថិតរដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា