ភ្នំពេញ៖ ឪពុករបស់តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ដែលជាអ្នកដឹកនាំ ផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ និងជាអ្នកគ្រប់គ្រងក្រុមកំប្លែងប្រចាំនៅស៊ីធីអិន បានបង្ហោះសារផ្អែមល្ហែម ជាមួយនឹងរូបភាពជាមួយនឹងភរិយា ធ្វើឲ្យអ្នកលេងបណ្តាញសង្គមសឹងលើសជាតិស្ករ។

ដោយតាមរយៈបណ្តាញសង្គមរបស់លោក បានបង្ហោះសារយ៉ាងដូច្នោះថា៖«រៀងរាល់ពេលខ្ញុំដឹកនាំថតកម្មវិធី ភរិយាខ្ញុំគាត់តែងមករៀបចំម្ហូបអាហារឲ្យ អរគុណលោកយាយអូន បងប្អូនឃើញ អាតួញញឹមអត់?»៕

សារដ៏ខ្លីតែមានន័យជ្រៅបង្កប់អត្ថន័យស្នេហាដ៏ផ្អែមល្ហែម ជាមួយនឹងគ្រួសារដែលមានសុភមង្គល ទោះបីជាម្តាយឪពុករបស់តារាកំប្លែងវ័យក្មេងរូបនេះមានវ័យចំណាស់ក្តី មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នានៅក្នុងបណ្តាញសង្គមជានិច្ច ធ្វើឲ្យអ្នកគាំទ្រច្រណែនគ្រប់គ្នា។

នៅក្នុងនោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមនាំគ្នាCommment ថាពិតជាផ្អែមល្ហែមនឹងគ្នាណាស់ ដែលម្តាយរបស់នីឡា តែងតែចំណាយពេលធ្វើបែបនេះ ឲ្យស្វាមីនៅពេលធ្វើការ ហើយនេះក៏ជាគំរូមួយដ៏ល្អសម្រាប់គូស្នេហ៍ក្មេងៗដែរ៕

ទស្សនារូបភាពខាងក្រោមនេះ៖

វ៉ាន់ នីឡា
វ៉ាន់ នីឡា
ម្តាយឪពុក វ៉ាន់ នីឡា
ម្តាយឪពុក វ៉ាន់ នីឡា
ម្តាយឪពុក វ៉ាន់ នីឡា
ម្តាយឪពុក វ៉ាន់ នីឡា
ម្តាយឪពុក វ៉ាន់ នីឡា
ម្តាយឪពុក វ៉ាន់ នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា