ភ្នំពេញ៖ ម្សិលមិញនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាសម្តែងស្រីវ័យក្មេងកញ្ញា អន រ៉ាស៊ីមេត្តា ហៅ ណូម័រ បានបង្ហាញនូវរថយន្តទំនើបដ៏ថ្មីមួយគ្រឿង ដែលនាងទើបតែនឹងទិញថ្មី ប្តូរពីរថយន្តចាស់ម៉ាក Lexus RX300 មកជិះរថយន្តស៊េរីថ្មីម៉ាកLexus 470 វិញ។

ជាក់ស្តែង នៅលើហ្វេសប៊ុករបស់កញ្ញា ក៏បានប្រាប់ឱ្យដឹងដែរថា ការប្តូររថយន្តថ្មីរបស់នាងនេះ គឺដើម្បីជាការយកហុងស៊ុយ បន្ថែមទៀតរបស់ខ្លួន ក៏ដូចជាដើម្បីលើកទឹកចិត្តខ្លួនឯងផងដែរ ដែលខំប្រឹងរកលុយរកកាក់ ទាំងយប់ទាំងថ្ងៃ ស្ទើរតែគ្មានពេលសម្រាកឱ្យបានពេញភ្នែកនោះទេ។

ទន្ទឹមនឹងនេះ ក៏មានអ្នកគាំទ្ររបស់កញ្ញា ណូម័រ ផ្ទាល់សរសើរនាងថា ពិតជាមានការតស៊ូព្យាយាមណាស់ ដែលអាចរកលុយបានដោយខ្លួនឯង ទិញឡានស៊េរីទំនើប តម្លៃថ្លៃៗបែបនេះ។

មិនធម្មតាឯណា ត្រឹមរយៈពេលខ្លីសោះស្រីស្អាត ណូម័រ ប្តូរឡានថ្មីដល់ទៅ ៣ គ្រឿងទៅហើយ ដោយសារតែកម្លាំងញើសឈាមរបស់ខ្លួន៕

ទស្សនារូបភាពខាងក្រោម៖  

កញ្ញា ណូម័រ
កញ្ញា ណូម័រ
ឡានថ្មីរបស់ ណូម័រ
ឡានថ្មីរបស់ ណូម័រ
ឡានថ្មីរបស់ ណូម័រ
ឡានថ្មីរបស់ ណូម័រ
ឡានថ្មីរបស់ ណូម័រ
ឡានថ្មីរបស់ ណូម័រ
ឡានថ្មីរបស់ ណូម័រ
កន្លែងទិញឡានថ្មីរបស់ ណូម័រ
កន្លែងទិញឡានថ្មីរបស់ ណូម័រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]