បច្ចុប្បន្នមានតារាបង្ហាញម៉ូត ដែលល្បី និងស្រស់ស្អាតជាច្រើននាក់ នៅលើពិភពលោក ដែលពូកែ លែងម៉ូតសំលៀកបំពាក់ និងស្ទាយតុបតែងប្លែកៗគ្នា។

ពេលថ្មីៗនេះដោយ យោងតាមប្រភព ទស្សនាវដ្តី Top Fashion Models បានឲ្យដឹងថាតារាបង្ហាញម៉ូត ដែលកំពុងល្បី និងស្រស់ស្អាត ក្នុងអំឡុងពេល ឆ្នាំ ២០១២ នេះ គឺមានចំនួន ៤ រូប៖

១.Gemma Ward ជាជនជាតិ អូស្រ្តាលី នាងកើតនៅថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ១៩៨៧។ មានកំពស់ ១,៧៧ សង់ទីម៉ែត្រ ទម្ងន់ ៥១ គីឡូក្រាម ដើមទ្រូង ៨១ សង់ទីម៉ែត្រ ចង្កេះ ៦០ សង់ទីម៉ែត្រ និងត្រគាក ៨៩ សង់ទីម៉ែត្រ។ នាងបានចូល ធ្វើជាតារាបង្ហាញម៉ូត នៅពេលដែលនាងមានអាយុ ១៥ ឆ្នាំ។

២.Devon Aoki ជាជនជាតិ អាមេរិក នាងកើតនៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ១៩៨២។ មានកំពស់ ១,៨៤ សង់ទីម៉ែត្រ ទម្ងន់ ៥៦ គីឡូក្រាម ដើមទ្រូង ១៦៨ សង់ទីម៉ែត្រ ចង្កេះ ៨១ សង់ទីម៉ែត្រ និងត្រគាក ៥៩ សង់ទីម៉ែត្រ។ នាងបានចូល ធ្វើជាតារាបង្ហាញម៉ូត នៅពេលដែលនាងមានអាយុ ១៣ ឆ្នាំ។

៣.Eva Riccobono ជាជនជាតិ អ៊ីតាលី នាងកើតនៅថ្ងែទី ០៧ ខែកុម្ភៈ ឆ្នាំ ១៩៨៣។ មានកំពស់ ១,៨០ សង់ទីម៉ែត្រ ទម្ងន់ ៥៣ គីឡូក្រាម ដើមទ្រូង ៨៥ សង់ទីម៉ែត្រ ចង្កេះ ៦២ សង់ទីម៉ែត្រ និងត្រគាក ៨៩ សង់ទីម៉ែត្រ។ នាងបានចូល ធ្វើជាតារាបង្ហាញម៉ូត នៅពេលដែលនាងមានអាយុ ១៧ ឆ្នាំ។

៤.Ana Beatriz Barros ជាជនជាតិ ប្រេស៊ីល នាងកើតនោថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ១៩៨២។ មានកំពស់ ១,៨០ សង់ទីម៉ែត្រ ទម្ងន់ ៥២ គីឡូក្រាម ដើមទ្រូង ៨៩ សង់ទីម៉ែត្រ  ចង្កេះ ៦០ សង់ទីម៉ែត្រ និងត្រគាក ៨៩ សង់ទីម៉ែត្រ។ នាងបានចូល ធ្វើជាតារាបង្ហាញម៉ូត នៅពេលដែលនាងមានអាយុ ១៦ ឆ្នាំ។

តើប្រិយមិត្តយល់ យ៉ាងណាចំពោះ តារាបង្ហាញទាំង ៤ រូបនេះ?

 

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]