(ភ្នំពេញ)៖ អ្នកនាង ស៊ិន ឧត្តមផល្លា ស្របពេលដែលប្រកាសវិលចូល វិស័យសិល្បៈឃើញថាទីផ្សារសម្តែង និងច្រៀងរបស់នាងហាក់មានស្ទុះឡើងវិញ ជាមួយការគាំទ្រ និងប្រជាប្រិយភាពពីមហាជន។ មិនតែប៉ុណ្ណោះ កាលពីថ្មីៗនេះ នាងក៏ទទួលបានការហៅសម្តែងភាពយន្ត ឲ្យទូរទស្សន៍ប៉ុស្តិ៍ហង្សមាស ទៀតផង។

ទន្ទឹមពេលជាមួយគ្នា ដែលទីផ្សារសិល្បៈរបស់អ្នកនាង ស៊ិន ឧត្តមផល្លា ហាក់មានស្ទុះឡើងវិញនេះដែរ ក៏ស្រាប់តែសាមីខ្លួន បានប្រកាសពីគោលបំណង នៃការចង់បានស្វាមី ដែលអាចរស់នៅមើលថែរក្សាគ្នា ទៅវិញទៅមកអស់មួយជីវិត។ ម្យ៉ាងទៀតអ្នកនាង ស៊ិន ឧត្តមផល្លា ក៏ធ្លាប់ទម្លាយថា បុរសដែលខ្លួនចង់បានធ្វើជាសាមីភាគច្រើន ជាជនជាតិឥណ្ឌា។

បន្ទាប់ពីការប្រកាសមិនបានប៉ុន្មានផង អ្នកមេម៉ាយចាយរាងរូបស្រស់ ស៊ិន ឧត្តមផល្លា ថ្មីៗនេះ ក៏បានបង្ហាញតម្រុយ នៃការកំណត់ពេលវេលាជ្រើសយកប្តី ដោយនាងយកថា នៅឆ្នាំ ២០១៩ ខាងមុខនេះ ជាពេលវេលាសមគួរ ដើម្បីសាងអនាគត ជាមួយបុរសដែលខ្លួនស្រឡាញ់ហើយ។ ប៉ុន្តែបំណងនេះត្រូវបានបាំងឃុំ ដោយគ្រួសារទៅវិញ។

អ្នកនាង ស៊ិន ឧត្តមផល្លា បានរៀបរាប់ថា «កើតជាស្រីមេម៉ាយចំណាយមាត់ ដូចពាក្យចាស់ថាមិនខុសមែន យើងត្រូវបានគេសង្ស័យថា យើងបែបយកប្តី គេអត់ហ៊ានចេញមុខ យើងបែបមានអ្នកណាមានអ្នកណី។ អាឯងប្រកាសក្តែងៗថា អត់មានប្តីដោយសារប្តី គ្រោះថ្នាក់ចរាចរណ៍៧ឆ្នាំកន្លងទៅ ហើយនៅមានអ្នកសួរទៀត»។

តារាសម្តែងអ្នកនាង ស៊ិន ឧត្តមផល្លា បានបន្ថែមថា «អ៊ីចឹងហើយបានជាខ្ញុំ គិតថាសម្រេចយកប្តីអ្នកឥណ្ឌានៅឆ្នាំក្រោយនេះ ព្រោះធុញនឹងពួកព្រាយ ដែលពូកែឆ្ងល់ឥឡូវក្រុមគ្រួសារ និងកូនមិនពេញចិត្តស្នេហានេះ ដល់ពេលអ៊ីចឹងទៅ មិនដឹងយកណាគេទេ ហាស»។

តាមរយៈការលើកឡើង របស់អ្នកនាង ស៊ិន ឧត្តមផល្លា នេះដែរ ភ្លាមៗនោះ ក៏បានការចូល Comment បញ្ចេញមតិពីអ្នកគាំទ្រថា «ចង់និយាយបន្តិចថា ការយកប្តីព្រោះយើងស្រឡាញ់គ្នា ប្រសើរជាងយកប្តី ព្រោះតែធុញ និងពាក្យអ្នកដទៃអីណា។ ជីវិតគឺជាកម្មសិទ្ធរបស់យើងគួររស់ នៅប្រកបដោយឥស្សរភាព កុំរស់ជាមួយ និងពាក្យអ្នកដទៃ ដែលស្រដីឥតប្រយោជន៍!»។

ដោយឡែក ក៏មានខ្លះទៀតលើកឡើងដែរថា «អាពាហ៍ពិពាហ៍ដែលទទួលបានជោគជ័យ គឺតម្រូវឲ្យយើងធ្លាក់ក្នុងអន្លង់ស្នេហ៍ ងុបងុលជាមួយមនុស្សម្នាក់។ អាថ៌កំបាំងនៃអាពាហ៍ពិពាហ៍ ដែលមានសុភមង្គល គឺស្វែងរកមនុស្សដែលតម្រូវរបស់បេះដូង យើងទាំងពីរនាក់។ ពិធីអឹកធឹកអំបោះក្រហមចងដៃ ដ៏សែនច្រើនវាមិនមែនបញ្ជាក់ថា អាពាហ៍ពិពាហ៍នោះទទួលបានជោគជ័យ នោះទេ។ បើវាគ្រាន់តែជាមិត្តភាព មិនមានស្នេហាទេ ក៏ជីវិតមិនមានសុភមង្គលដែរ»៕

ប្រភព៖ khmeratlking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ិន ឧត្តមផល្លា